
វីឡាព្រីនរបស់បុរី វិមានសំណាង ជាវីឡាប្រណិតនៅក្នុងទីក្រុងភ្នំពេញ ដែលស័ក្តិសមបំផុតសម្រាប់គ្រួសារវ័យក្មេងលំដាប់អភិជននៅកម្ពុជា។ ចំណុចពិសេសខ្លះៗនៃវីឡាព្រីន មានដូចជា ទំហំផ្ទះ ៨x១២ម៉ែត្រ និងទំហំដី ១២x២២ម៉ែត្រ ព្រមទាំងមានបន្ទប់គេង៥ និងបន្ទប់ទឹកដល់ទៅ៦។ វីឡានេះ សាងសង់ឡើងដោយមានកម្ពស់ ៣ជាន់ ប៉ុន្តែបានចាក់ប្លង់សេរហូតដល់ទៅ ៤សន្លឹកន្លះ។ បើមើលពីខាងក្រៅ លោកអ្នកនឹងឃើញសរសេរក្រិចមួយគូ ដែលបញ្ជាក់ពីភាពរឹងមាំ និងបង្ហាញពីកិត្យានុភាព ក្នុងការរស់នៅដ៏ឧត្តុងឧត្តម។



បុរី វិមានសំណាង ជាគម្រោងអភិវឌ្ឍលំនៅឋានបែបអភិជន ដោយមានការសាងសង់ជាប្រភេទផ្ទះអាជីវកម្ម រួមទាំងប្រភេទផ្ទះវីឡាប្រណិតៗចំនួន ៤ប្រភេទទៀតដូចជា វីឡាព្រីន ឡាឃ្វីន វីឡាឃីង និងវីឡារ៉ូយាល់ ។ បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖
https://maps.app.goo.gl/zuQCtePSVUyzqEJJA
ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖
𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

