លោកជំទាវ ឧកញ៉ា គង់ សំណាង ប្រកាសចេញដើមទុនផលិតគ្រឿងទេស និងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្គត់ផ្គង់ក្នុងស្រុក ឈប់ទិញរបស់ពីសៀម!

លោកជំទាវ ឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង បានប្រកាសចេញដើមទុនក្នុងការវិនិយោគផលិតរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿទេសផ្សេងៗ សម្រាប់ផ្គត់ផ្គង់ និងលក់ចែកចាយនៅក្នុងស្រុក ឈប់ទិញទំនិញពីប្រទេសសៀមទៀត។ នេះបើតាមការឱ្យដឹងពីលោកជំទាវនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

ទន្ទឹមនឹងការប្រកាសចេញដើមទុនក្នុងការផលិតនេះ អគ្គនាយិកាបុរីវិមានសំណាង លោកជំទាវ គង់ សំណាង ក៏បានប្រកាសស្វែងរកបងប្អូនដែលចេះផលិតគ្រឿងទេស និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃផងដែរ ដោយលោកជំទាវ លើកឡើងថា « បងប្អូន ដែលចេះផលិតគ្រឿងទេស និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ សូមទាក់ទងមកខ្ញុំ ដោយខ្ញុំនឹងចេញដើមទុនក្នុងការផលិត!»។

លោកជំទាវ គូសបញ្ជាក់ថា យើងត្រូវតែផលិតដោយខ្លួនឯង ឈប់ទិញរបស់សៀមទៀត។ សូមជម្រាបជូនថា ចាប់តាំងពីមានជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ រាជរដ្ឋាភិបាលកម្ពុជា បានបិទមិនឱ្យនាំចូលទំនិញផ្សេងៗពីប្រទេសថៃនោះទេ ដែលជាឱកាសល្អសម្រាប់វិនិយោគិន អាជីវករនៅក្នុងស្រុក ផលិតផ្គត់ផ្គង់ប្រជាជនកម្ពុជាដោយខ្លួនឯងតែម្ដង ដែលអាចជំរុញឱ្យបង្កើតឱកាសការងារជាច្រើនបន្ថែមទៀត ដល់ពលរដ្ឋខ្មែរ រួចចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖

https://maps.app.goo.gl/zuQCtePSVUyzqEJJA

📌ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖

☎️𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

💻𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com

📱𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

🎶 𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@vimeansamnang