ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក្នុងនាមជាមនុស្សប្រុសត្រូវមានចំណុចខ្លាំង ៤យ៉ាង

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង យល់ឃើញថា ក្នុងនាមជាមនុស្សប្រុស ចាំបាច់ត្រូវតែមានចំណុចខ្លាំង ៤យ៉ាង គឺ សុខភាពល្អ មានចំណេះដឹង មានលុយ និងកុំខឹង ទើបអាចរស់នៅចុះសម្រុង មានសុភមង្គលក្នុងគ្រួសារ និងអាចជួយដល់សង្គមជាតិ។

ក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា លោកបានបង្រៀនដល់កូនប្រុសរបស់លោកថា ពេលធំឡើងកូនគឺជាកូនប្រុសផង ជាប្តីផង និងជាឪពុកផង។ ដូច្នេះថ្ងៃក្រោយ កូនត្រូវការពារខ្លួនឯង ការពារប្រពន្ធ និងការពារកូន។ លោកឧកញ៉ា បានបន្តថា ក្នុងនាមជាមនុស្សប្រុស ត្រូវខ្លាំង ៤ចំណុច រួមមាន៖

១. សុខភាព៖ សុខភាពខ្លួនឯងត្រូវតែល្អ ត្រូវតែខ្លាំង ហើយលក្ខខណ្ឌជាមនុស្សប្រុស យ៉ាងហោចណាស់ ខ្លួនឯងម្នាក់អាចវាយឈ្នះមនុស្សប្រុស២នាក់។ ចំណុចនេះ ត្រូវដាក់ផែនការរៀនក្បាច់គុណ ។

២. មានចំណេះដឹង៖ មនុស្សប្រុស ត្រូវមានចំណេះដឹងខ្លាំង ហើយយើងត្រូវតែឱ្យកូនទៅរៀន ដូចជារៀនភាសាខ្មែរ អង់គ្លេស និងចិន។ បើចេះភាសាខ្មែរ អង់គ្លេស និងចិន យ៉ាងហោចណាស់អាចរកបានចំណូលចិញ្ចឹមឆ្នាំងបាយខ្លួនឯងបាន។

៣. មានលុយ៖ មនុស្សចាំបាច់ត្រូវមានលុយ បើគ្មានលុយ ទោះរៀនចប់មកពីសាលាណាក៏ដោយ ក៏គ្មានតម្លៃដែរ។ មិនមែនតែនៅកម្ពុជាទេ នៅអាមេរិក និងនៅលើពិភពលោក ក៏ដូចគ្នា។ ហេតុអ្វីចាំបាច់មានពាក្យ VIP និង VVIP? តាមពិតគឺដូចតែគ្នាទេ នរណាឱ្យលុយច្រើនជាងបំផុត នោះគឺ VVIP ហើយនរណាឱ្យលុយសមរម្យល្មម គឺ VIP។

៤. កុំខឹង៖ ផ្នត់គំនិតយើងត្រូវតែហាមខឹង និងកុំឆេវឆាវ។ រឿងខ្លះមិនអាចត្រូវចិត្តយើងទាំងអស់ទេ ដូច្នេះត្រូវចេះទ្រាំ និងទប់កំហឹង។ មនុស្សទោះមានលុយប៉ុណ្ណាក៏ដោយ ចេះប៉ុណ្ណាក៏ដោយ សុខភាពល្អយ៉ាងណាក៏ដោយ ប៉ុន្តែបើឆាប់ខឹង មួយវិនាទីគឺអាចនឹងបំផ្លាញគ្រប់យ៉ាង។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖

https://maps.app.goo.gl/zuQCtePSVUyzqEJJA

📌ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖

☎️𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

💻𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com

📱𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

🎶 𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@vimeansamnang