ឧកញ៉ាបណ្ឌិត គីម ហ៊ាង តែងតាំងលោក Alexander Siew Y S ជា CEO ថ្មីរបស់ក្រុមហ៊ុន បុរី វិមានសំណាង

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានសម្រេចតែងតាំងលោក Alexander Siew Y S ជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក។

លោក Alexander Siew Y S ជាជនជាតិសិង្ហបុរី ដែលមានបទពិសោធន៍ការងារជាង ៣០ឆ្នាំ ធ្លាប់បម្រើការងារ​នៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងបានមកបម្រើការងារ​នៅកម្ពុជា អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ លោក Alexander មានបទពិសោធន៍ជាច្រើនលើវិស័យ​អចលនទ្រព្យ សំណង់ ការគ្រប់គ្រងគម្រោង និងការអភិវឌ្ឍ​គម្រោង ព្រមទាំងតំណែងកំពូលៗក្នុងក្រុមហ៊ុន​ដូចជា CEO, អ្នកចាត់ការទូទៅ (General Manager), ប្រធាន​អភិវឌ្ឍអាជីវកម្ម និងតួនាទីដឹកនាំជាច្រើនទៀត។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជឿជាក់ថា ការមកដល់របស់លោក Alexander Siew Y S នៅបុរី វិមានសំណាង នឹងជួយឱ្យក្រុមហ៊ុនកាន់តែខ្លាំងឡើង និង​កាន់តែ​រីកចម្រើនជាងមុន។

សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរីលំដាប់អភិជន។ បុរី វិមានសំណាង មានម៉ូដផ្ទះវីឡា បីប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិត​ជាង ការសាងសង់វីឡាបែបទំនើបនានា។ បុរី វិមានសំណាង មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើននិងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុបសាកសមបំផុតសម្រាប់គ្រួសារ អភិជនកម្ពុជា​ស្នាក់នៅប្រចាំថ្ងៃ៕

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖

https://maps.app.goo.gl/zuQCtePSVUyzqEJJA

📌ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖

☎️𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

💻𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com

📱𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

🎶 𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@vimeansamnang