ប្លែកភ្នែក! វីឡាប្រណិតបែរទៅមាត់ទឹកដំបូងគេលេចចេញជារូបរាងហើយ 

វីឡាឃីងរបស់យើងបានរចនាឡើងបែបក្លាសិកដែលមានទំហំ​ផ្ទះ 863m2 អ្វីដែលពិសេសពីនេះទៅទៀតនុះមានបន្ទប់គេងរហូតទៅដល់7 បន្ទប់ទឹកចំនួន8​ ចំណតឡានចំនួន4​ បន្ទប់ទទួលទានអាហារចំនួន2 ។

ជាងនេះទៅទៀតវីឡាឃីងជាប់មាត់ព្រែកធម្មជាតិអមជាមួយដើមឈើតូចធំ និងសួនច្បារផ្កាចម្រុះពណ៌សម្រាប់លោកអ្នកលំហែអារម្មណ៍ពេលសម្រាកពីការងារ និងផ្ដល់ជូនលោកអ្នកនៅជីវិត Life Style សំបូរបែប។

បុរី វិមានសំណាង ដែលបានសិក្សាដោយអ្នកជំនាញរបស់យើងដើម្បីរក្សាព្រែកធម្មជាតិចំនួន 1000m អមជាមួយទីធ្លាសម្រាប់លោកអ្នកដើរលំហាត់ប្រាណ និងស្រូបយកខ្យល់អាកាសដើម្បីអោយលោកអ្នកបំបាត់ភាពតានតឹង។

ជាពិសេសវីឡាឃីងបានធ្វើការសាងសង់ឡើងដោយក្រុមវិស្វករជំនាញៗរបស់យើងដែលផ្ដោតសំខាន់ទៅលើគុណភាពសំណង់គង់វង្សយូរអង្វែង។