

យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការចែករំលែកជាមួយអតិថិជន នូវសកម្មភាពក្រុមការងារសាងសង់ធ្វើការរៀបចំក្រាលថ្មក្រានីត ដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីក្រុមការងារវិស្វករ នៃការរៀបចំក្រាលថ្មក្រានីតនៅជុំវិញវីឡាទោល។ ការសាងសង់ប្រព្រឹត្តទៅយ៉ាងសកម្មជាប្រចាំថ្ងៃពីក្រុមការងារជំនាញរបស់ បុរី វិមានសំណាង។

គ្រប់ប្រភេទវីឡានៅគម្រោង បុរី វិមានសំណាង អភិវឌ្ឍន៍ដោយលោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ពិតជាសក្ដិសមសម្រាប់លោកអ្នកដែលកំពុងស្វែងរកវីឡាដែលមានគុណភាពសំណង់ស្ដង់ដារខ្ពស់ ដោយគ្រប់ផ្នែកទាំងអស់នៃសំណង់ត្រូវបានសាងសង់ និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីអ្នកជំនាញដើម្បីធានាបាននូវគុណភាពភាពខ្ពស់ និងស្ដង់ដារ។


