ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ គង់ សំណាង ព្រមទាំងបងប្អូនបង្កើត ឧបត្ថមអំណោយឡាន៤គ្រឿងជូនទៅដល់ ព្រះវិសុទ្ធិញាញ មុំ សយ ព្រះមេគណខេត្តស្វាយរៀង

នាឱកាសខួបជម្រើនជន្មាយុ៨០ឆ្នាំឈានចូល៨១ឆ្នាំរបស់ លោកឪពុក គីម ឡាយ។

ដើម្បីជាចំណែកមួយក្នុងការជួយសង្គមជាតិយើង ព្រមទាំងឆ្លៀតក្នុងឱកាសខួបជម្រើនជន្មាយុ៨០ឆ្នាំឈានចូល៨១ឆ្នាំរបស់ លោកឪពុក គីម ឡាយ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ គង់ សំណាង ព្រមទាំងបងប្អូនបង្កើតមាន លោក គីម វ៉ាង និងភរិយា, លោកស្រី គីម ធារី និង ស្វាមី, លោកនគីម ឌី និងភរិយា, លោកស្រី គីម រ៉ា និងស្វាមី បានឧបត្ថមអំណោយឡាន៤គ្រឿងប្រកេនជូនដល់ ព្រះវិសុទ្ធិញាញ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និងចែកជាអំណោយបន្តិចបន្តួចទៅកាន់ប្រជាជនដែលរស់នៅក្នុងខេត្តស្វាយរៀងនេះ។

ជារឿយៗឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ គង់ សំណាង តែងតែមានវត្ដមាន ក្នុងការចូលរួមឧបត្ថម្ភទៅកាន់ប្រជាជនកម្ពុជាជាហូរហែរ។