ជំទាវឧកញ៉ា គង់ សំណាង បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារអាម៉េរិក ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

លោកជំទាវឧកញ៉ា គង់ សំណាង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយិកា បុរី វិមាន សំណាង បរិច្ចាគថវិកាចំនួន ១,០០០ដុល្លារអាម៉េរិក ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។

លោកជំទាវឧកញ៉ា គង់ សំណាង និងឧកញ៉ាបណ្ឌិត គីម ហ៊ាង កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះ លោកជំទាវឧកញ៉ា និងលោកឧកញ៉ាបណ្ឌិត ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

គួររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ២លាននាក់៕

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖

https://maps.app.goo.gl/zuQCtePSVUyzqEJJA

📌ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖

☎️𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

💻𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com

📱𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

🎶 𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@vimeansamnang