
បុរី វិមានសំណាង គឺស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ក្នុងនោះមានប្រភេទផ្ទះប្រណីតៗដូចជា វីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ ក្នុងគម្រោង បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕

ម៉ូដផ្ទះវីឡាទាំង ៣ប្រភេទ ក្នុងគម្រោងបុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង រួមមានប្រភេទ៖ ប្រភេទវីឡា ឃីង , វីឡា ឃ្វីន និងវីឡា ព្រីនស៍ សាងសង់រួចរាល់ជាបណ្ដើរៗបណ្ដាក់គ្នា ស្វាគមន៍អតិថិជនគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជា អញ្ជើញចូលទស្សនាផ្ទាល់បានដោយសេរីហើយ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីឧកញ៉ាបណ្ឌិត គីម ហ៊ាង ។ ឧកញ៉ាស្ថាបនិក គម្រោងបុរីលំដាប់អភិជននៅកម្ពុជា ដដែលខាងលើបានពន្យល់លម្អិតថា៖ ផ្ទះគំរូ ព្រីនស៍ វីឡា វីឡា ឃីង និងវីឡា ឃ្វីន ក្នុងគម្រោងបុរី វិមានសំណាង យើងខ្ញុំសាងសង់រួចរាល់ និងត្រៀមខ្លួនរួចរាល់ ស្វាគមន៍អតិថិជនទាំងអស់ ដែលកំពុងមានតម្រូវការទិញផ្ទះវីឡា បែបក្លាសិកដ៏ទាន់សម័យ និងធំទូលាយ ស័ក្តិសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន និងប្រាថ្នាការរស់នៅប្រកបដោយឯកជនជនភាព និងទាន់សម័យ។ ទន្ទឹមនឹងការ ស្វាគមន៍ទទួលអតិថិជនមកទស្សនាផ្ទះវីឡាគំរូផ្ទាល់បាន ផ្ទះវីឡារបស់អតិថិជនជាច្រើននាក់ផ្សេងទៀត ដែលបានទិញហើយ ក៏បាននឹងកំពុងបន្តវឌ្ឍនភាពនៃការសាងសង់ជិតរួចរាល់ជាបណ្ដើរៗផងដែរ។
គម្រោងបុរី វិមានសំណាង សាងសង់លើដីទំហំ ២៥ហិចតា ហើយមានវីឡា ៣ប្រភេទ គឺ៖
1. វីឡា ឃីង (King Villa) សាងសង់លើដី 600m2 និងមានផ្ទៃសំណង់ ទំហំ 863m2 មាន 8បន្ទប់គេង និងមាន 8បន្ទប់ទឹក!

2. វីឡា ឃ្វីន (Queen Villa) សាងសង់លើដី 396m2 និងមានផ្ទៃសំណង់ ទំហំ 686m2 មាន 6បន្ទប់គេង និងមាន 7បន្ទប់ទឹក

3. វីឡា ព្រីនស៍ (Prince Villa) សាងសង់លើដី 264m2 និងមានផ្ទៃសំណង់ ទំហំ 481m2 មាន 5បន្ទប់គេង និងមាន 6បន្ទប់ទឹក

អ្វីដែលជាលក្ខណៈពិសេស ដែលអតិថិជនមានទំនុកចិត្តកាន់តែខ្ពស់ជាមួយ គ្រប់ប្រភេទផ្ទះវីឡាម៉ូដក្លាសិក បែបអភិជន ក្នុងគម្រោងបុរី វិមានសំណាង គឺផ្ទះទាំងអស់មានកំពស់ ៣ជាន់ ប៉ុន្តែម្ចាស់គម្រោងបានចាក់ប្លង់សេឡើងដល់ ៤សន្លឹកកន្លះ ដើម្បីធានាថា មិនជ្រាបទឹក។ ហើយជាន់ សន្លឹកប្លង់សេទី៤ ដដែលនេះ បានរួមចំណែកក្លាយជាជាន់ស្កាយបា នៅលើដំបូលយ៉ាងមនោរម្យ សម្រាប់ម្ចាស់ផ្ទះប្រើប្រាស់ក្នុងគោលបំណងពហុមុខងារថែមទៀតផង។
សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖
https://maps.app.goo.gl/zuQCtePSVUyzqEJJA
ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖
𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

