
ប្រសិនបើលោកអ្នកកំពុងស្វែងរកវីឡាទោលប្រណីត ដែលអាចផ្ដល់សុភមង្គលក្នុងគ្រួសារលោកអ្នកមានភាពងាយស្រួលក្នុងការរស់នៅ ឬរស់នៅបែបឯកជនភាព និងស៊ីវិល័យនោះក្ដីស្រមៃរបស់លោកអ្នកនឹងក្លាយជាការពិតជាមួយបុរី វិមានសំណាង។ លោកអ្នកអាចរីករាយជាមួយនឹងជម្រើសគេហដ្ឋានដ៏ប្រណីតៗក្នុង បុរី វិមានសំណាង ដែលអាចបំពេញបានគ្រប់តម្រូវការទាំងអស់របស់អតិថិជន ។ គ្រប់ប្រភេទវីឡាទោលទាំងអស់បានរចនាឡើងយ៉ាងល្អឥតខ្ចោះនិងមានក្បាច់លម្អ អ្វីទាំងអស់នេះគឺបានគិតគួរយ៉ាងម៉ត់ចត់ពីក្រុមវិស្វករជំនាញៗរបស់យើង។

បុរី វិមានសំណាង មិនត្រឹមតែជាផ្ទះ តែជាបណ្តុំលំនៅដ្ឋានដែលផ្តល់អោយលោកអ្នកនូវបែបផែននៃការរស់នៅជាមួយធម៌ជាតិពណ៌បៃតង ។សាកស្រមៃទៅមើលថាការរស់នៅរបស់អ្នកផ្សាភ្ជាប់ជាមួយនឹងធម្មជាតិ! ធម្មជាតិពិតជាសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង ហេតុនេះហើយទើប បុរី វិមានសំណាង បានសាងសង់ព្រែកធម្មជាតិក្នុងគម្រោងដែលមានប្រវែងជិត១០០០ម៉ែត្រ សួនធម្មជាតិជាងមួយហិកតាអមជាមួយនឹងដើមឈើតូចធំជាច្រើនក្នុងគម្រោង ។ គោលដៅរបស់យើងគឺបង្កើតសហគមន៍ដែលរីកចម្រើនដោយការកសាងកន្លែងដែលផ្តល់នូវអត្ថប្រយោជន៍នៃការរស់នៅដ៏ល្អបំផុតសម្រាប់អ្នក និងមនុស្សជំនាន់ក្រោយក្នុងការរស់នៅ

គួរជម្រាបជូនផងដែរថា សម្រាប់វីឡាប្រណិតក្នុង បុរី វិមានសំណាង មានចំនួនបួនប្រភេទ ដូចជា៖ វីឡាឃីង បែរទៅមាត់ទឹក មានបន្ទប់គេង៨ បន្ទប់ទឹក៨ បន្ទប់ទទួលភ្ញៀវ២ និងចំណតឡាន៤។ វីឡាឃ្វីន មានបន្ទប់គេង៦ បន្ទប់ទឹក៧ បន្ទប់ទទួលភ្ញៀវ២ និងចំណតឡាន២។ វីឡាព្រីន មានបន្ទប់គេង៥ បន្ទប់ទឹក៦ បន្ទប់ទទួលភ្ញៀវ១ និងចំណតឡាន២ និងវីឡាចុងក្រោយជាវីឡា រ៉ូយ៉ាល់ ដែលមានទំហំធំជាងគេ មានបន្ទប់គេង១០ បន្ទប់ទឹក១២ បែរមុខទៅមាត់ព្រែកធម្មជាតិ ជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ស្រាយនៅភាគខាងជើងរាជធានីភ្នំពេញ។

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖
https://maps.app.goo.gl/zuQCtePSVUyzqEJJA
ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖
𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

