ភាពស្រស់ស្រាយនៃរុក្ខជាតិ និងសួនច្បារនៅជុំវិញផ្ទះ ផ្ដល់នូវបរិយាកាសស្រស់បំព្រងដល់ការរស់នៅរបស់លោកអ្នក។

ផ្ទះដែលគួរឱ្យទាក់ទាញគឺជាផ្ទះដែលបូកផ្សំទៅដោយ លំហូរចេញចូលនៃពន្លឹថ្ងៃ ខ្យល់អាកាសបរិសុទ្ធ និងសួនច្បារចម្រុះពណ៌ដែលមាននៅជុំវិញផ្ទះ។ ដោយឡែក ផ្ទះរបស់បុរី វិមានសំណាង បានរចនាឡើងដោយមានសូនលំហដើម្បីស្រូបពន្លឺនៅខាងក្នុងផ្ទះ ក៏ដូចជាសួនច្បារដែលមាននៅជុំវិញផ្ទះ ដើម្បីផ្ដល់នូវបរិយាកាសស្រស់ស្រាយ និងការរស់នៅដែលមានធម្មជាតិព័ទ្ធជុំវិញ។

គេហដ្ឋានដែលហ៊ុំមព័ទ្ធដោយរុក្ខជាតិបៃតងខៀវស្រងាត់ និងទិដ្ឋភាពដ៏ស្រស់ស្រាយនៃភាពស្រស់ស្អាតនៅជុំវិញផ្ទះ។ មិនថាអ្នកហត់នឿយពីការងារខាងក្រៅប៉ុណ្ណា គ្រាន់តែឈានជើងចូលមកដល់ក្នុងផ្ទះ លោកអ្នកនឹងរសាត់អស់នូវទុក្ខកង្វល់ជាមួយសម្រស់ធម្មជាតិនិងរុក្ខជាតិដែលដាំដុះលំអនៅជុំវិញគម្រោងទាំងមូលក៏ដូចជា សួនដែលនៅខាងក្នុងផ្ទះផងដែរ។

ទទួលបានបទពិសោធន៍រីករាយនៃការភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងអ្នកជិតខាងរបស់អ្នកនៅក្នុងសួនសហគមន៍ដែលបានបង្កើតឡើងដើម្បីផ្តល់នូវកន្លែងស្ងប់ស្ងាត់ និងភាពទាក់ទាញសម្រាប់មនុស្សគ្រប់វ័យ។ លំអដោយសួនបាញ់ទឹក មានទីធ្លាសម្រាប់សម្រាកលំហែរកាយ​ កន្លែងលេងដែលមានសុវត្ថិភាពសម្រាប់កុមារ, និងផ្លូវរត់ហាត់ប្រាណ ដែលមិនចាំបាច់បារម្មណ៍អំពី ឡាន ម៉ូតូជិះកាត់។ ភាពស្រស់បំព្រងនៃធម្មជាតិបៃតង ជាមួយប្រណីតភាពនៃការរស់នៅបែបទាន់សម័យ នស៊ីវិល័យពោរពេញដោយ បរិស្ថានល្អមានផាសុកភាព ភាពស្រស់ស្រាយ និងសុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គលយ៉ាងពេញលេញជូនដល់គ្រួសារលោកអ្នក ក្ដីស្រមៃទាំងអស់នេះនឹងក្លាយជាការពិតជាមួយនឹង បុរី វិមានសំណាង។

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖

https://maps.app.goo.gl/zuQCtePSVUyzqEJJA

📌ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖

☎️𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

💻𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com

📱𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

🎶 𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@vimeansamnang