
ជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិការបុរី វិមានសំណាង បានចូលរួមក្នុងការអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម។

លោកជំទាវឧកញ៉ាគូសបញ្ជាក់ថា នេះជាការចូលរួមអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។

សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ លោកជំទាវ ឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង ក៏ទើបតែបានប្រកាសចេញដើមទុនក្នុងការវិនិយោគផលិតរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងទេសផ្សេងៗ សម្រាប់ផ្គត់ផ្គង់ និងលក់ចែកចាយនៅក្នុងស្រុកផងដែរ៕

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖
https://maps.app.goo.gl/zuQCtePSVUyzqEJJA
ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖
𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

