
កញ្ញា គីម សំណាង ចូលី (Kim Samnang Jolie) សមាជិកក្រុមប្រឹក្សាភិបាលបុរី វិមានសំណាង ដែលជាកូនស្រីច្បងរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារបុរី វិមានសំណាង នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ដើម្បីយកទៅផ្តល់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក ស្ថិតក្នុងខេត្តឧត្តរមានជ័យ។

ក្នុងស្មារតីខ្មែរ ជួយខ្មែរ! លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា បុរី វិមានសំណាង កាលពីពេលថ្មីៗកន្លងទៅនេះ បានផ្តួចផ្តើមកៀរគរជំនួយសប្បុរសធម៌ នាំយកគ្រឿងឧបភោគ បរិភោគ និងរបស់សម្ភារៈមួយចំនួន ជូនប្រជាពលរដ្ឋខ្មែរកំពុងភៀសសឹក នៅខេត្តឧត្តរមានជ័យ។ ជាមួយគ្នានេះ ឆ្លៀតពេលសម្រាកវិស្សមកាល ពីការសិក្សានៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កញ្ញា គីម សំណាង ចូលី ក៏បានដឹកនាំចុះចែកគ្រឿងបរិភោគ និងគ្រឿងប្រើប្រាស់ដល់បងប្អូនភៀសសឹក នៅខេត្តឧត្តរមានជ័យ ដោយផ្ទាល់។

សូមជម្រាបថា ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា កាលពីពេលថ្មីៗមកនេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងលោកជំទាវឧកញ៉ា គង់ សំណាង ក៏បានឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ (១ពាន់ដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ៕

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖
https://maps.app.goo.gl/zuQCtePSVUyzqEJJA
ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖
𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

