លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន JDI ពិភាក្សាដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានធ្វើការណាត់ជួប ដើម្បីពិភាក្សាការងារជាមួយនឹងក្រុមហ៊ុន Japan Development Institute Ltd (JDI)របស់ប្រទេសជប៉ុនដើម្បីលើកឡើងពីសក្តានុពលកម្ពុជា និងទាក់ទាញអ្នកធុរកិច្ចជប៉ុនមកវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីជប៉ុនបានធ្វើការបង្ហាញពីបច្ចេកវិទ្យានៃប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុនSkymatiX,. inc។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសនឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីព្រឹកថ្ងៃទី១ កញ្ញា បន្ទាប់ពីជំនួបថា កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ រវាងបុរីវិមានសំណាង និងក្រុមហ៊ុនជប៉ុន ពិសេសលោកបានលើកទឹកចិត្តក្រុមហ៊ុននេះ ឲ្យជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកធុរកិច្ចជប៉ុន មកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើន៕

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖

https://maps.app.goo.gl/zuQCtePSVUyzqEJJA

📌ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖

☎️𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

💻𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com

📱𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

🎶 𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@vimeansamnang