
បុរី វិមានសំណាង បានរចនាវីឡាឃីងមួយប្រភេទ ដែលមានរចនាបថបែបបារាំង ជាមួយមុខងារពិសេសរបស់បន្ទប់នីមួយៗក្នុងគេហដ្ឋានល្អឥតខ្ចោះសាកសមជាមួយគ្រួសារសម័យថ្មី។ វីឡាឃីងមួយប្រភេទនេះមានទំហំ 14m x 15m រួមមានបន្ទប់គេង8 បន្ទប់ទឹក8 បរិវេណចំអិនអាហារមួយ បរិវេណទទួលទានអាហារ បរិវេណទទួលភ្ញៀវ និងកន្លែងចតឡានធំទូលាយ ផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់លោកអ្នក។ ជាការបន្ថែមនូវភាពល្អឥតខ្ចោះនៃវីឡាឃីង ដែលមានកំពស់បីជាន់នេះរចនាផ្តល់នូវលក្ខណៈពិសេសនៃផាសុខភាព ភាពផ្ទាល់ខ្លួន ជួយឱ្យការរស់នៅរបស់គ្រួសារទាំងមូលមានភាពស្រស់ថ្លា រស់រវើក និងសុខដុមរមនា ដែលត្រូវបានតុបតែងលម្អផ្ទៃខាងក្នុងដ៏ប្រណិត ការរចនាយ៉ាងផ្ចិតផ្ចង់ ព្រមទាំងការបំពាក់ គ្រឿងសង្ហារឹមបែបទំនើបមួយចំនួនរួចជាស្រេចថែមទៀតផង។

វីឡាឃីង មានបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ មានលក្ខណៈអំណោយផល ក្នុងការជួបជុំក្នុងរង្វង់គ្រួសារ ប្រកបដោយភាពសប្បាយរីករាយ ។ រីឯបន្ទប់ទទួលទានអាហារវិញ មានផ្តល់ជូននូវបង្អូចធំៗ និងមានបំពាក់បរិក្ខាទំនើបៗ បន្ទប់ហាត់ប្រាណឯកជនដែលមានពន្លឺ និងខ្យល់អាកាសបរិសុទ្ធចេញចូលគ្រប់គ្រាន់។ បន្ទប់មេគ្រួសារ កាន់តែពិសេស ជាមួយនឹងបរិវេណសម្រាកដ៏មានផាសុកភាពមានការតភ្ជាប់គ្នាជាមួយនឹងបន្ទប់សម្លៀកបំពាក់។ បន្ទប់ការិយាល័យ និងបន្ទប់សិក្សា ប្រកបដោយភាពស្ងប់ស្ងាត់ បន្ទប់បោកគក់សម្លៀកបំពាក់ពហុមុខងារសម្បូរបែប។ កំពូលវីឡាដ៏ប្រណិត ឃីង ត្រូវបានរចនាឡើងដើម្បីបន្ថែមនូវគុណតម្លៃ និងបទពិសោធន៍រស់នៅដ៏សម្បូរបែបដែលប្រកបដោយកិត្តិយស ភាពខ្ពង់ខ្ពស់ និងឯកជនភាព។

សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖
https://maps.app.goo.gl/zuQCtePSVUyzqEJJA
ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖
𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

