រាជធានីភ្នំពេញ៖ ដំណឹងនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក កំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។

យោងតាមការបញ្ជាក់ផ្ទាល់ពី ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកក្រុមហ៊ុន បុរី វិមានសំណាង បានឱ្យដឹងថា ត្រឹមតែក្នុងថ្ងៃនេះ មានអតិថិជនសរុបចំនួន ៦ នាក់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ តាមបណ្តាខេត្ត និងមកពីបរទេសដូចជា អាមេរិក និងអូស្ត្រាលី បានទាក់ទងមកលោកផ្ទាល់តាមរយៈ Telegram, WhatsApp និង Facebook ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីការទិញភាគហ៊ុន IPO នេះ។

May be an image of text

ទំហំទឹកប្រាក់នៃការចាប់អារម្មណ៍ទិញភាគហ៊ុនសរុបពីអតិថិជនទាំងនោះ មានទំហំប្រមាណ ១៦០,០០០ ដុល្លារអាមេរិក

បន្ថែមពីនេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានចែករំលែករឿងរ៉ាវប្រកបដោយស្នាមញញឹមថា៖ ផ្ទះវីឡាប្រណិតនៅក្នុង បុរី វិមានសំណាង មានតម្លៃចាប់ពី ៤៥០,០០០ ដុល្លារ ឡើងទៅ។ មានអតិថិជនម្នាក់បាននិយាយលេងសើចដោយក្តីរីករាយថា ទោះបីជាគាត់មិនទាន់មានលុយគ្រប់គ្រាន់ដើម្បីទិញផ្ទះវីឡាប្រណិតក៏ដោយ ប៉ុន្តែគាត់មានថវិកាគ្រប់គ្រាន់ក្នុងការចូលរួមទិញភាគហ៊ុន ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនម្នាក់របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ផងដែរ!

May be an image of temple and text

ការទាក់ទាញចិត្តវិនិយោគិនពីគ្រប់ទិសទីនេះ បានស្តែងឱ្យឃើញពីទំនុកចិត្តយ៉ាងខ្លាំងមកលើការលូតលាស់ និងស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅក្នុងទីផ្សារមូលបត្រកម្ពុជា។

May be an image of text

**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000

អ៊ីមែល៖ sales@bvs.com.kh

គេហទំព័រ៖ www.bvs.com.kh

Leave a Reply

Your email address will not be published. Required fields are marked *