ហេតុអ្វីបានជាភាពស្ទាក់ស្ទើរ និងការខិតខំប្រឹងប្រែងខុសទិសដៅ មិនអាចនាំទៅកាន់ជោគជ័យ?៖ មេរៀនជីវិតពីលោកបណ្ឌិត គីម ហ៊ាង

នៅក្នុងដំណើរស្វែងរកជោគជ័យនៃជីវិត មនុស្សជាច្រើនតែងតែយល់ថា មានតែ «ភាពឧស្សាហ៍ព្យាយាម» មួយមុខគឺគ្រប់គ្រាន់ក្នុងការប្រែក្លាយក្តីស្រមៃឱ្យក្លាយជាការពិត។ ប៉ុន្តែ នៅក្នុងសង្គមជាក់ស្ដែង ការប្រឹងប្រែងដោយគ្មានទិសដៅ ការជ្រើសរើសទីតាំងខុស ឬការខ្វះឱកាស និងសំណាង អាចក្លាយជាឧបសគ្គដ៏ធំធេងដែលរារាំងមិនឱ្យមនុស្សឈានទៅដល់កំពូលនៃជោគជ័យឡើយ។ លោកបណ្ឌិត គីម ហ៊ាង បានចែករំលែកនូវទស្សនវិស័យដ៏ស៊ីជម្រៅអំពី មាគារ៌ទៅកាន់ភាពជោគជ័យគ្មានដានជើងរបស់មនុស្សទាំងនេះទេ ដើម្បីជាការដាស់តឿន និងតម្រង់ទិសដល់អ្នកសង្ឃឹមចង់បានភាពរីកចម្រើនក្នុងជីវិត៖ 1.…

ហេតុអ្វីចាំបាច់បំពាក់កញ្ចក់ច្រើនម្ល៉េះ!

ហេតុអ្វីចាំបាច់បំពាក់កញ្ចក់ច្រើនម្ល៉េះ! ព្រោះការដាក់កញ្ចក់មិនត្រឹមតែបង្កើនសម្រស់វីឡាប៉ុណ្ណោះទេ តែក៏ជួយបញ្ជូនពន្លឺធម្មជាតិចូលមកខាងក្នុង និងការមើលឃើញទិដ្ឋភាពខាងក្រៅ ពីក្នុងវីឡាយ៉ាងច្បាស់ «ការបំពាក់បង្អួចកញ្ចក់ មិនត្រឹមតែបន្ថែមសម្រស់ដល់វីឡាប៉ុណ្ណោះទេ តែបង្កើនរស្មីពន្លឺធម្មជាតិចូលមកខាងក្នុង និងអាចមើលឃើញទស្សនីយភាពខាងក្រៅ ពីគ្រប់ជ្រុងនៃវីឡា» បុរី វិមានសំណាង បានបញ្ចូលនូវស្ថាបត្យកម្មកញ្ចក់ដ៏វិចិត្រប្រកបដោយភាពផ្ចិតផ្ចង់បំផុតនៅលើគ្រប់ប្រភេទវីឡាប្រណីត ដើម្បីបង្កើតនូវលំហរស់នៅដ៏ទូលំទូលាយ ស្រឡះល្អ និងពេញដោយថាមពលវិជ្ជមាន។

ភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់៖ អបអរសាទរថ្ងៃខួបអាពាហ៍ពិពាហ៍របស់លោកបណ្ឌិត គីម ហ៊ាង និងលោកជំទាវ គង់ សំណាង

នៅក្នុងដំណើរជីវិត និងការកសាងអាណាចក្រធុរកិច្ចដ៏ជោគជ័យ បុរសម្នាក់ៗតែងតែត្រូវការនូវដៃគូជីវិតដ៏រឹងមាំ ដែលចាំគាំទ្រ រំលែកទុក្ខធុរៈ និងចែករំលែកស្នាមញញឹមនៅគ្រប់កាលៈទេសៈ។ សម្រាប់ លោកបណ្ឌិត គីម ហ៊ាង ដៃគូជីវិតដ៏ឧត្តម និងជាគ្រឹះនៃសុភមង្គលក្នុងគ្រួសារ គឺលោកជំទាវ គង់ សំណាង។ ក្នុងឱកាសដ៏ពិសេសនៃថ្ងៃខួបអាពាហ៍ពិពាហ៍លោកបណ្ឌិត គឹម ហ៊ាង បានផ្ញើសារជូនពរប្រកបដោយភាពផ្អែមល្ហែម និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅទៅកាន់ភរិយាជាទីស្រឡាញ់ថា៖…

វីឡាឃ្វីន (Queen Villa)៖ និមិត្តរូបនៃការរស់នៅបែបអភិជន និងសោភ័ណភាពស្ថាបត្យកម្មបែបក្លាសិកដ៏ប្រណិត

សម្រាប់បុគ្គលជោគជ័យ និងមេគ្រួសារដែលកំពុងស្វែងរកគេហដ្ឋានដ៏ស្កឹមស្កៃ ឆ្លុះបញ្ចាំងពីឧត្តមភាព និងជោគជ័យក្នុងជីវិត «វីឡាឃ្វីន (Queen Villa)» នៅក្នុង បុរី វិមានសំណាង គឺជាចម្លើយដ៏ល្អបំផុត បច្ចុប្បន្ន វីឡាឃ្វីន កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសារតែរចនាបទស្ថាបត្យកម្មដ៏វិចិត្រ គុណភាពសំណង់កម្រិតខ្ពស់ និងតម្លៃសមរម្យបំផុតដែលចាប់ផ្ដើមត្រឹមតែ 720,000$ តែប៉ុណ្ណោះ!

ទស្សនវិស័យ ៣០ឆ្នាំ (២០២៦-២០៥៦)៖ យុទ្ធសាស្ត្រដឹកនាំ និងការកសាងក្រុងរណបស្ដង់ដារអន្តរជាតិរបស់ បុរី វិមានសំណាង

នៅក្នុងពិភពជំនួញ និងការអភិវឌ្ឍអចលនទ្រព្យ ភាពជោគជ័យ និងភាពស្ថិតស្ថេររឹងមាំរយៈពេលវែង មិនមែនកើតឡើងដោយចៃដន្យនោះទេ។ វាទាមទារនូវការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ ភាពស្មោះត្រង់ និងការធ្វើការសម្រេចចិត្តដោយតម្កល់ផលប្រយោជន៍ជាតិ និងអតិថិជនជាធំ។ ក្រុមហ៊ុន ឬអង្គភាពអាជីវកម្មមួយ នឹងមិនអាចក្ស័យទុន ឬរលាយរលំដោយសារការប្រកួតប្រជែងពីខាងក្រៅ ឬបញ្ហាហិរញ្ញវត្ថុទេ តែដោយសារការគ្រប់គ្រង ដែលយកមនោសញ្ចេតនាជាគោល ហើយដើម្បីសម្រេចផែនការអាជីវកម្ម៣០ឆ្នាំ (2026-2056) ក្នុងការសាងសង់ និងលក់អោយបាន…

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីគំនិតជាតិដែលខ្មែរគួររួមគ្នាដើម្បីអភិវឌ្ឍន៍

ភ្នំពេញៈ មានអតីតកាលជានិស្សិតក្មេងវត្ត និងជាភ្នាក់ងារអចល​នវត្ថុធម្មតា រហូតក្លាយជាអ្នកអភិវឌ្ឈន៍លេចធ្លោមួយរូប លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងពីចំណុចសំខាន់ៗចំនួន៣ ទាក់ទងឱកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាប្រធានក្រុមប្រឹក្សាភិបាលបុរីវិមាន សំណាង លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងតាមបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីថ្ងៃទី២២ តុលា លើចំណុចសំខាន់ចំនួនបី ដូចជា ទី១ ពួកគេមកស្រុកយើង មិនចេះភាសាយើង មិនយល់ពីវប្បធម៌យើង…