វាមិនមែនគ្រាន់ជារូបភាពរួមគ្នារវាង លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងបុរី វិមានសំណាងទេ តែជាការរួមគ្នារវាងស្ថាបនិកអាជីវកម្ម និងអាជីវកម្ម ដែលត្រូវដើរជាមួយគ្នា ក្នុងរយៈពេលយូរអង្វែង និងកាន់តែរឹងមាំ! នៅក្នុងពិភពធុរកិច្ច និងវិស័យអចលនទ្រព្យដ៏មានសន្ទុះខ្លាំងក្លា ការកសាងម៉ាកយីហោ (Brand Identity) មិនមែនគ្រាន់តែអាស្រ័យលើការផ្សាយពាណិជ្ជកម្មទូទៅនោះទេ ប៉ុន្តែវាគឺជាការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការផ្សារភ្ជាប់គ្នារវាង…
នៅក្នុងសង្គមជាក់ស្ដែង និងក្នុងដំណើរជីវិតរបស់មនុស្សប្រុសម្នាក់ៗ ការទទួលបាននូវការគាំទ្រ ការយោគយល់ និងការផ្តល់មតិយោបល់ដ៏ល្អ គឺជាកត្តាកំណត់ជោគជ័យ និងសុភមង្គលឥតឈប់ឈរ។ ជាច្រើនដង បុរសម្នាក់ៗតែងតែមានការស្ទាក់ស្ទើរក្នុងការសុំយោបល់ ឬស្ដាប់ដំបូន្មានពីមនុស្សស្រីប៉ុន្តែតើអ្នកដឹងទេថា នៅក្នុងជីវិតរបស់អ្នក មានស្រ្តីដ៏សំខាន់ ៣ ប្រភេទ ដែលដំបូន្មាន និងពាក្យស្លោករបស់ពួកគេ គឺជាសរសរទ្រូងនៃភាពជោគជ័យ និងភាពស្ងប់ចិត្តដែលអ្នកមិនគួរមើលរំលងឡើយ? តាមរយៈបទពិសោធន៍ជីវិតដ៏សម្បូរបែប លោកបណ្ឌិត គីម…
ការជ្រើសរើសគេហដ្ឋានសម្រាប់គ្រួសារ មិនត្រឹមតែជាការមើលទីតាំង ឬទំហំធំទូលាយប៉ុណ្ណោះទេ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺការរចនាបទខាងក្នុង (Interior Design) ការរៀបចំបន្ទប់គេង បន្ទប់ទទួលភ្ញៀវ និងបន្ទប់ទឹក ដែលឆ្លុះបញ្ចាំងពីភាពស៊ីវិល័យ ភាពអភិជន និងការផ្ដល់នូវផាសុកភាពដល់សមាជិកគ្រួសាររបស់លោកអ្នក។ បុរី វិមានសំណាង ត្រូវបានរចនាឡើងយ៉ាងប្រណិតទាំងផ្នែកស្ថាបត្យកម្មក្រៅ និងការតុបតែងលម្អខាងក្នុងយ៉ាងប្រណិតឥតខ្ចោះ។ បន្ទប់ទទួលភ្ញៀវដ៏ស្កឹមស្កៃ និងទូលំទូលាយ ភ្លាមៗពេលដែលលោកអ្នកបោះជំហានចូលមកខាងក្នុងវីឡា លោកអ្នកនឹងបានឃើញពីការរៀបចំបន្ទប់ទទួលភ្ញៀវធំទូលាយ…
នៅក្នុងដំណើរស្វែងរកជោគជ័យនៃជីវិត មនុស្សជាច្រើនតែងតែយល់ថា មានតែ «ភាពឧស្សាហ៍ព្យាយាម» មួយមុខគឺគ្រប់គ្រាន់ក្នុងការប្រែក្លាយក្តីស្រមៃឱ្យក្លាយជាការពិត។ ប៉ុន្តែ នៅក្នុងសង្គមជាក់ស្ដែង ការប្រឹងប្រែងដោយគ្មានទិសដៅ ការជ្រើសរើសទីតាំងខុស ឬការខ្វះឱកាស និងសំណាង អាចក្លាយជាឧបសគ្គដ៏ធំធេងដែលរារាំងមិនឱ្យមនុស្សឈានទៅដល់កំពូលនៃជោគជ័យឡើយ។ លោកបណ្ឌិត គីម ហ៊ាង បានចែករំលែកនូវទស្សនវិស័យដ៏ស៊ីជម្រៅអំពី មាគារ៌ទៅកាន់ភាពជោគជ័យគ្មានដានជើងរបស់មនុស្សទាំងនេះទេ ដើម្បីជាការដាស់តឿន និងតម្រង់ទិសដល់អ្នកសង្ឃឹមចង់បានភាពរីកចម្រើនក្នុងជីវិត៖ 1.…
ហេតុអ្វីចាំបាច់បំពាក់កញ្ចក់ច្រើនម្ល៉េះ! ព្រោះការដាក់កញ្ចក់មិនត្រឹមតែបង្កើនសម្រស់វីឡាប៉ុណ្ណោះទេ តែក៏ជួយបញ្ជូនពន្លឺធម្មជាតិចូលមកខាងក្នុង និងការមើលឃើញទិដ្ឋភាពខាងក្រៅ ពីក្នុងវីឡាយ៉ាងច្បាស់ «ការបំពាក់បង្អួចកញ្ចក់ មិនត្រឹមតែបន្ថែមសម្រស់ដល់វីឡាប៉ុណ្ណោះទេ តែបង្កើនរស្មីពន្លឺធម្មជាតិចូលមកខាងក្នុង និងអាចមើលឃើញទស្សនីយភាពខាងក្រៅ ពីគ្រប់ជ្រុងនៃវីឡា» បុរី វិមានសំណាង បានបញ្ចូលនូវស្ថាបត្យកម្មកញ្ចក់ដ៏វិចិត្រប្រកបដោយភាពផ្ចិតផ្ចង់បំផុតនៅលើគ្រប់ប្រភេទវីឡាប្រណីត ដើម្បីបង្កើតនូវលំហរស់នៅដ៏ទូលំទូលាយ ស្រឡះល្អ និងពេញដោយថាមពលវិជ្ជមាន។
នៅក្នុងដំណើរជីវិត និងការកសាងអាណាចក្រធុរកិច្ចដ៏ជោគជ័យ បុរសម្នាក់ៗតែងតែត្រូវការនូវដៃគូជីវិតដ៏រឹងមាំ ដែលចាំគាំទ្រ រំលែកទុក្ខធុរៈ និងចែករំលែកស្នាមញញឹមនៅគ្រប់កាលៈទេសៈ។ សម្រាប់ លោកបណ្ឌិត គីម ហ៊ាង ដៃគូជីវិតដ៏ឧត្តម និងជាគ្រឹះនៃសុភមង្គលក្នុងគ្រួសារ គឺលោកជំទាវ គង់ សំណាង។ ក្នុងឱកាសដ៏ពិសេសនៃថ្ងៃខួបអាពាហ៍ពិពាហ៍លោកបណ្ឌិត គឹម ហ៊ាង បានផ្ញើសារជូនពរប្រកបដោយភាពផ្អែមល្ហែម និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅទៅកាន់ភរិយាជាទីស្រឡាញ់ថា៖…