នៅក្នុងដំណើរជីវិត និងការកសាងអាណាចក្រធុរកិច្ចដ៏ជោគជ័យ បុរសម្នាក់ៗតែងតែត្រូវការនូវដៃគូជីវិតដ៏រឹងមាំ ដែលចាំគាំទ្រ រំលែកទុក្ខធុរៈ និងចែករំលែកស្នាមញញឹមនៅគ្រប់កាលៈទេសៈ។ សម្រាប់ លោកបណ្ឌិត គីម ហ៊ាង ដៃគូជីវិតដ៏ឧត្តម និងជាគ្រឹះនៃសុភមង្គលក្នុងគ្រួសារ គឺលោកជំទាវ គង់ សំណាង។

ក្នុងឱកាសដ៏ពិសេសនៃថ្ងៃខួបអាពាហ៍ពិពាហ៍លោកបណ្ឌិត គឹម ហ៊ាង បានផ្ញើសារជូនពរប្រកបដោយភាពផ្អែមល្ហែម និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅទៅកាន់ភរិយាជាទីស្រឡាញ់ថា៖ «រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍អោយខ្លួនឯង គីម ហ៊ាង និងភរិយាសំណព្វចិត្ត គង់ សំណាង!

ដំណើររឿងស្នេហា និងជីវិតអាពាហ៍ពិពាហ៍របស់លោកបណ្ឌិត គីម ហ៊ាង និងលោកជំទាវ គង់ សំណាង មិនត្រឹមតែជាការរួមរស់ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដើរទន្ទឹមគ្នាប្រកបដោយភាពស្មោះត្រង់ ការយោគយល់ និងការជួយជ្រោមជ្រែងគ្នានៅគ្រប់ជំហាននៃជីវិត។ ការឆ្លងកាត់ឧបសគ្គតូចធំជាច្រើនរួមគ្នាក្នុងវិស័យជំនួញ និងជីវិតគ្រួសារ បានប្រែក្លាយចំណងអាពាហ៍ពិពាហ៍នេះឱ្យរឹតតែមានភាពរឹងមាំ និងស្ករគ្រាប់យ៉ាងផ្អែមល្ហែម។

May be an image of one or more people, dais and text that says '口純平口 011626789 6789 9 #Win #WinWin Mir Win Boulevard, Sangkat Prek Pnav, Sales@bvs.com.kh Prek Pnoν, Phnom Penh Kingdam wwwbvs.com.kh kh Cambodia mllin បុវិវិានសំណាង'

May be an image of one or more people, dais, newsroom and text

No photo description available.
No photo description available.

Leave a Reply

Your email address will not be published. Required fields are marked *