លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក រួមទាំងលោក ស៊ាង បុត្រ និង លោក ទឿយ ហុង បានណាត់ជួបវិនិយោគិនទាំងពីររូបដែលបានទិញភាគហ៊ុន iPO បុរី វិមានសំណាង ដើម្បីផ្តល់រង្វាន់លើកទឹកចិត្តតាមការសន្យា គឺប្អូនប្រុស ពៅ រប៉ុន និងប្អូនប្រុស លាង សុបុត្តា នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦។
ការជួបជុំនេះរវាង លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានសំណេះសំណាលផ្លាស់ប្តូរបទពិសោធន៍នៅក្នុងវិស័យមូលបត្រប្រកបដោយភាពស្និទ្ធស្នាល និងរីករាយជាមួយលោក ស៊ាង បុត្រ និង លោក ទឿយ ហុង ដើម្បីផ្តល់រង្វាន់លើកទឹកចិត្តតាមការសន្យា គឺលោក ពៅ រប៉ុន (ត្រូវចំលេខរៀង 005555) និងលោក លាង សុបុត្តា (លេខរៀងបិទការលក់ចុងក្រោយគេ 005754)។
គួររំឭកថា ក្រុមហ៊ុនបុរី វិមានសំណាង ម.ក (BVS) បានប្រកាសលក់ភាគហ៊ុន មុនពេលឡើងផ្សារភាគហ៊ុន ដែលគេហៅថា IPO ក្នុងតម្លៃតែ ១២០០រៀល។ ទស្សនៈជាច្រើនយល់ថា ភាគហ៊ុនរបស់ BVS នឹងឡើងថ្លៃលើស ១២០០រៀល ក្រោយពេលឡើងផ្សារភាគហ៊ុន នៅដើមខែតុលា ឆ្នាំ២០២៦។
សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាសដាក់លក់ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ។ ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក ធ្លាប់បានបញ្ជាក់ថា រឿងដែលដាច់ខាតត្រូវធ្វើបន្ទាប់ពីទទួលបានថវិកាពីទីផ្សារភាគហ៊ុន គឺក្រុមហ៊ុនរបស់លោក នឹងបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី វិមានសំណាង ដោយប្រើរយៈពេល ១ឆ្នាំពេញ ចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែតុលា ឆ្នាំ២០២៧។