ជោគជ័យថ្មីមួយទៀត! បុរី វិមានសំណាង ប្រគល់ផ្ទះជូនអតិថិជន និងស្វាគមន៍សមាជិកគ្រួសារថ្មីក្នុងគម្រោងយ៉ាងកក់ក្តៅ

រាជធានីភ្នំពេញ៖ រូបភាពនៃស្នាមញញឹម និងសេចក្តីសុខបានស្តែងឡើងយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់ម្ចាស់ផ្ទះថ្មី ការប្រគល់សោផ្ទះផ្លូវការរបស់ បុរី វិមានសំណាង (Borey Vimean Samnang)។ នេះគឺបញ្ជាក់បន្ថែមទៀតអំពីការខិតខំប្រឹងប្រែង និងការកសាងទំនុកចិត្តយ៉ាងរឹងមាំរបស់បុរី ក្នុងការប្រគល់ជូននូវលំនៅឋានដែលមានគុណភាពខ្ពស់ ភាពប្រណីត និងសុវត្ថិភាពខ្ពស់ជូនដល់អតិថិជនរបស់ខ្លួន។ លំនៅឋានប្រណីត និងស្ថាបត្យកម្មដ៏ទាក់ទាញ បុរី វិមានសំណាង មិនត្រឹមតែជាកន្លែងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែជាលំនៅឋានតំណាងឲ្យភាពជោគជ័យ និងជីវិតទាន់សម័យ។ រាល់ការរចនាម៉ូដទាំងផ្នែកខាងក្រៅ និងខាងក្នុង…

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ទទួលជួបពិភាក្សាការងារជាមួយប្រធានកិត្តិយសសមាគមត្រកូល ជា និងក្រុមវិនិយោគិនមកពីហុងកុង និងប្រទេសចិន ពីចក្ខុវិស័យនាំយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក ចូលផ្សារភាគហ៊ុន Hong Kong និង New York

រាជធានីភ្នំពេញ — លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក និងលោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា នៃក្រុមហ៊ុនបុរី វិមានសំណាង ម.ក បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារយ៉ាងស្និទ្ធស្នាលជាមួយ…

ឱកាសវិនិយោគដ៏អស្ចារ្យជាមួយភាគហ៊ុន បុរី វិមានសំណាង (IPO)!

ជម្រាបសួរ និងសូមគោរពជូនចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ ពុកម៉ែ បងប្អូន និងមិត្តភក្តិទាំងអស់! ប្រសិនបើតេឡេក្រាម ឬ WhatsApp លេខ 012 96 2000 បានផ្ញើសារ…

ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ វិនិយោគមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) ជាមួយក្រុមហ៊ុន បុរី វិមានសំណាង នឹងបើកផ្លូវឱ្យមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យច្រើនទៀត ចូលក្នុងផ្សារភាគហ៊ុនកម្ពុជា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក យល់ឃើញថា ការវិនិយោគជាមួយ​មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង នឹងបើកផ្លូវឱ្យមានក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យច្រើនទៀត ចូលក្នុងផ្សារភាគហ៊ុនកម្ពុជា និងជួយជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យមានសន្ទុះងើបឡើងវិញ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ ខែកក្កដានេះ…

បេសកកម្ម និងទស្សនវិស័យរបស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង ក្នុងការលើកស្ទួយវិស័យអចលនទ្រព្យកម្ពុជា

១. បេសកកម្មចេញពីបេះដូង និងការទទួលខុសត្រូវ៖ ក្នុងនាមជាកូនច្បងដែលមានការទទួលខុសត្រូវខ្ពស់ បំណងប្រាថ្នាតែមួយគត់របស់ខ្ញុំបាទ បណ្ឌិត គឹម ហ៊ាង គឺចង់ឃើញគ្រួសារទទួលបានកិត្តិយស មានជោគជ័យ និងអាចជាទីពឹងពាក់ដ៏រឹងមាំសម្រាប់ពុកម៉ែ និងបងប្អូន។ ការតាំងចិត្តនេះហើយដែលបានក្លាយជាកម្លាំងចលករដ៏ធំធេង និងជាបេសកកម្មជីវិតរបស់ខ្ញុំបាទនៅក្នុងវិស័យអចលនទ្រព្យ! ២. ជំហានប្រវត្តិសាស្ត្រក្នុងវិស័យអចលនទ្រព្យ៖ ក្នុងនាមជា នាយករបស់ក្រុមហ៊ុន បុរី វិមានសំណាង…

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយជាសាធារណៈ (Roadshow) ស្តីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយជាសាធារណៈ (Roadshow) យ៉ាងអធិកអធមមួយ ស្តីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)» ដើម្បីបង្ហាញពីកាលានុវត្តភាពវិនិយោគ និងជំហានបោះជំហានយ៉ាងរឹងមាំរបស់ក្រុមហ៊ុនចូលទៅកាន់ទីផ្សារមូលបត្រកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឥស្សរជន និងថ្នាក់ដឹកនាំសំខាន់ៗ…