អ្នកឧកញ៉ា ហាន់ ឃាង ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុន បុរី វិមានសំណាង

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមទទួលបន្ទុកខែកក្កដា និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមកម្មវិធី «រ៉ូដសូសម្រាប់ការផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)…

ខ្ញុំបាទ គីម ហ៊ាង និងភរិយា គង់ សំណាង មានក្តីរីករាយ និងរាក់ទាក់ជានិច្ច

ចំពោះអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ ពុកម៉ែ ពូមីង បងប្អូន មិត្តភក្តិ និងពាណិជ្ជករកម្ពុជាទាំងអស់ ដែលជាម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដែលមានចំណងចូលផ្សារភាគហ៊ុនកម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនសាធារណៈជន ហើយត្រូវការយោបល់ និងគំនិតសំខាន់ៗ ពីខ្ញុំបាទ គីម ហ៊ាង និងភរិយា! ឧកញ៉ាបណ្ឌិត គីម…

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សហការរៀបចំសិក្ខាសាលាណែនាំអំពី «ផ្សារមូលបត្រកម្ពុជា» ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាង ២០០នាក់

[រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦] — ក្នុងគោលបំណងពង្រឹង និងពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការវិនិយោគលើទីផ្សារភាគហ៊ុននៅកម្ពុជា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានសហការរៀបចំកម្មវិធីបទបង្ហាញ និងសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទស្តីពី «ការស្វែងយល់ពីផ្សារមូលបត្រកម្ពុជា» ជូនដល់និស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU)…

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សហការជាមួយសមាគមឧកញ៉ាកម្ពុជា រៀបចំកម្មវិធីរ៉ូដសូ (Roadshow) ដ៏ធំដើម្បីឆ្ពោះទៅកាន់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយ សមាគមឧកញ៉ាកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយជាសាធារណៈ (Roadshow) ស្តីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)» ក្នុងគោលបំណងបង្ហាញពីឱកាសវិនិយោគ ផែនការអាជីវកម្ម និងចក្ខុវិស័យរីកចម្រើនទៅថ្ងៃអនាគតជូនដល់សមាជិកសមាគម វិនិយោគិន ព្រមទាំងសាធារណជនទូទៅ។ កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖ -ឯកឧត្តម…

ចូលរួមដោយសេរី ! ជាមួយសិក្ខាសាលាស្តីពីផ្សារភាគហ៊ុន

ចូលរួមដោយសេរី ! ជាមួយសិក្ខាសាលាស្តីពីផ្សារភាគហ៊ុន «ហេតុអ្វីត្រូវវិនិយោគលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក» ក្នុងសិក្ខាសាលានេះ លោកអ្នកនឹងមានឱកាស៖ ✔️ ស្តាប់ការចែករំលែកពីវាគ្មិនកិត្តិយស និងអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ✔️ សួរសំណួរ និងទទួលបានចម្លើយដោយផ្ទាល់ពីអ្នកជំនាញ ✔️ ស្វែងយល់ពីចក្ខុវិស័យ…

បុរី វិមានសំណាងឡើងផ្សារហ៊ុនឆាប់! ដាក់លក់ហ៊ុនក្នុងផ្សារដំបូងក្នុងរយៈពេល៨ថ្ងៃដំបូង មានអ្នកទិញហ៊ុនជិត១ពាន់នាក់

 បុរី វិមានសំណាងនឹងឡើងផ្សារហ៊ុនជាផ្លូវការឆាប់ៗនេះ ហើយពេលនេះបុរី វិមានសំណាងកំពុងដាក់លក់ហ៊ុនផ្សារដំបូង(IPO) កៀរគរទុនប្រមាណជាង១០លានដុល្លារដើម្បីវិនិយោគរយៈវែងលើវិស័យអចលនទ្រព្យនិងវិស័យផ្សេងៗជាច្រើនទៀត។ បុរី វិមានសំណាងបានចាប់ផ្ដើមលក់ហ៊ុនក្នុងផ្សារដំបូងIPO កាលពីថ្ងៃទី២ខែកក្កដា ២០២៦ ហើយគិតត្រឹមថ្ងៃទី១០ខែកក្កដានេះ មានរយៈពេលត្រឹមតែ៨ថ្ងៃដំបូងប៉ុណ្ណោះមានអ្នកវិនិយោគចំនួន៨២៩នាក់ហើយដែលបានទិញភាគហ៊ុនបុរីនេះក្នុងផ្សារដំបូង(IPO)។ ការលក់ហ៊ុនក្នុងផ្សារដំបូងIPO ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកព្រោះ បុរី វិមានសំណាងគឺជាក្រុមហ៊ុនអភិវឌ្ឍនអចលនទ្រព្យដំបូងដែលឡើងលើផ្សារគោលនៅលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា)ដែលបញ្ជាក់ថាបុរី វិមានសំណាងគឺជាអាជីវកម្មខ្នាតធំខណៈតម្លៃក្រុមហ៊ុននេះមានតម្លៃប្រមាណ១០០លានដុល្លារ។ លើសពីនេះ អ្នកវិនិយោគចាប់អារម្មណ៍ដោយសារតែ បុរី វិមានសំណាង…