រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់អតិថិជន ក៏ដូចជាការធានានូវបទដ្ឋានរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់ បុរី វិមានសំណាង បន្តរុញច្រានសកម្មភាពសាងសង់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដោយផ្តោតសំខាន់លើគុណភាព និងភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងក្នុងគម្រោង។ ការចាក់បេតុងផ្លូវក្នុងគម្រោងត្រូវបានអនុវត្តឡើងយ៉ាងផ្ចិតផ្ចង់ ដោយប្រើប្រាស់បច្ចេកវិទ្យាសាងសង់ទំនើប និងគ្រឿងចក្រស្តង់ដារខ្ពស់ ព្រមទាំងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមវិស្វករជំនាញ។ ស្តង់ដារបេតុងរឹងមាំ៖ ធានាបាននូវភាពធន់ ការពារការជ្រាបទឹក និងអាចទ្រទ្រង់ទម្ងន់បានយ៉ាងល្អ។ បរិស្ថានរស់នៅស្អាត និងទីធ្លារធំទូលាយ៖ ផ្លូវក្នុងគម្រោងត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញ-ចូល និងផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់តម្លៃអចលនទ្រព្យរបស់អតិថិជននាពេលអនាគត។…