ភ្នំពេញ៖ ក្រុមហ៊ុន បុរីវិមានសំណាង ម.ក (BVS) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបោះជំហានយ៉ាងរឹងមាំនៅក្នុងទីផ្សារមូលបត្រកម្ពុជា (CSX) ជាមួយនឹងតម្លៃក្រុមហ៊ុនបច្ចុប្បន្នប្រមាណ ១០០ លានដុល្លារអាមេរិក។ ខណៈពេលដែលក្រុមហ៊ុនកំពុងដំណើរសាងសង់ និងអភិវឌ្ឍន៍គម្រោងបុរីយ៉ាងមមាញឹកលើផ្ទៃដីទំហំ ២៥ ហិកតា នៅតំបន់យុទ្ធសាស្ត្រភាគខាងជើងរាជធានីភ្នំពេញ (តំបន់ដែនដី ២៥០០ម) ស្ថាបនិកក្រុមហ៊ុនបានលាតត្រដាងពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង និងបើកឱកាសឱ្យសាធារណជនចូលរួមជាម្ចាស់ភាគហ៊ុនតាមរយៈការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO)។ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក…