ភ្នំពេញ៖ ការធ្វើអាជីវកម្មឲ្យជោគជ័យមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាទាមទារនូវចក្ខុវិស័យច្បាស់លាស់ ផែនការយុទ្ធសាស្ត្ររឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងរយៈពេលវែង។ ឧកញ៉ា បណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានចែករំលែកនូវបទពិសោធន៍ និងផែនការអាជីវកម្មបែងចែកជាពីរដំណាក់កាលសំខាន់ៗ ក្នុងរយៈពេល ៥០ ឆ្នាំ៖

May be an image of dais, newsroom and text

អាជីវកម្ម ២៥ឆ្នាំដំបូង (2001-2026) របស់ខ្ញុំបាទ គីម ហ៊ាង គឺបានបង្កើតក្រុមហ៊ុនបុរី វិមានសំណាង ម.ក ដែលមានតម្លៃ ១០០លានដុល្លារ នៅក្នុងផ្សារមូលបត្រកម្ពុជា (CSX)!
 
អាជីវកម្ម ៣០ឆ្នាំបន្ទាប់ (2026-2056) គឺត្រូវសាងសង់ និងលក់ផ្ទះ វិឡា ខុនដូ ១០០ ០០០យូណីត បើកសាលារៀន មន្ទីរពេទ្យ ផ្សារ រោងចក្រ ធនាគារ មជ្ឍមណ្ឌលលំហែកំសាន្ត និងមជ្ឈមណ្ឌលលេងកីឡាចម្រុះ ដើម្បីធ្វើអោយក្រុមហ៊ុនបុរី វិមានសំណាង ម.ក មានតម្លៃរាប់សិបពាន់លានដុល្លារ នៅក្នុងផ្សារភាគហ៊ុនកម្ពុជា ផ្សារភាគហ៊ុនហុងកុង និងផ្សារភាគហ៊ុនអាមេរិក ក្នុងថ្ងៃអនាគត!

May be an image of temple and text

មនុស្សល្អ ដែលចេះពិតរបស់កម្ពុជា ហើយចង់បញ្ចេញសមត្ថភាពពិតរបស់ខ្លួនតាមគ្រប់មុខជំនាញ ពិសេសចង់ចូលរួមចំណែកធ្វើអោយធ្វើផែនការអាជីវកម្ម ៣០ឆ្នាំបន្ទាប់ (2026-2056) អោយក្លាយទៅជាការពិត នោះសូមមកជួបខ្ញុំបាទ គីម ហ៊ាង ដោយផ្ទាល់បានគ្រប់ពេល ដើម្បីបង្កើតប្រវត្តិសាស្រ្ត ផ្នែកអាជីវកម្មជាមួយគ្នា!

No photo description available.

ដោយក្តីគោរពរាប់អានពី
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
ទូរសព្ទ័លេខ: 012 96 2000
Email: kim@bvs.com.kh
Website: www.bvs.com.kh

Leave a Reply

Your email address will not be published. Required fields are marked *