ការជ្រើសរើសគេហដ្ឋានសម្រាប់គ្រួសារ មិនត្រឹមតែជាការមើលទីតាំង ឬទំហំធំទូលាយប៉ុណ្ណោះទេ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺការរចនាបទខាងក្នុង (Interior Design) ការរៀបចំបន្ទប់គេង បន្ទប់ទទួលភ្ញៀវ និងបន្ទប់ទឹក ដែលឆ្លុះបញ្ចាំងពីភាពស៊ីវិល័យ ភាពអភិជន និងការផ្ដល់នូវផាសុកភាពដល់សមាជិកគ្រួសាររបស់លោកអ្នក។ បុរី វិមានសំណាង ត្រូវបានរចនាឡើងយ៉ាងប្រណិតទាំងផ្នែកស្ថាបត្យកម្មក្រៅ និងការតុបតែងលម្អខាងក្នុងយ៉ាងប្រណិតឥតខ្ចោះ។ បន្ទប់ទទួលភ្ញៀវដ៏ស្កឹមស្កៃ និងទូលំទូលាយ ភ្លាមៗពេលដែលលោកអ្នកបោះជំហានចូលមកខាងក្នុងវីឡា លោកអ្នកនឹងបានឃើញពីការរៀបចំបន្ទប់ទទួលភ្ញៀវធំទូលាយ…