ការកសាងផ្ទះវីឡាមួយមិនមែនត្រឹមតែជាការរៀបឥដ្ឋ ឬចាក់បេតុងនោះទេ ប៉ុន្តែវាជាការដកដង្ហើមបញ្ចូលជីវិតទៅក្នុងក្ដីស្រមៃរបស់ម្ចាស់ផ្ទះគ្រប់រូប។ នៅក្នុងរូបភាពនេះ យើងអាចមើលឃើញយ៉ាងច្បាស់ពីដំណើរការផ្លាស់ប្តូរដ៏អស្ចារ្យ ពីគំនូរប្លង់ 3D ដែលមានភាពប្រណីត ទាន់សម័យ និងរៀបចំយ៉ាងមានរបៀបរៀបរយ មកជាគ្រោងឆ្អឹង និងរចនាសម្ព័ន្ធសំណង់ពិតប្រាកដនៅលើការដ្ឋានផ្ទាល់

May be an image of text

រាល់ការលាយស៊ីម៉ង់ត៍ ការរៀបចំជញ្ជាំង និងការយកចិត្តទុកដាក់លើគ្រោងសំណង់នីមួយៗ ត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងភាពស្រស់ស្អាតស្របតាមប្លង់ដើម ១០០%។ រូបភាព 3D មិនមែនគ្រាន់តែជារូបភាពសម្រាប់តែមើលនោះទេ ប៉ុន្តែជាការសន្យាមួយដែល “បុរី វិមានសំណាង” កំពុងតែប្រែក្លាយឱ្យទៅជាការពិតយ៉ាងសកម្ម!

May be an image of lighting, indoors and text

ការរចនាម៉ូដបែបអភិជន៖ ផ្ទះវីឡានីមួយៗត្រូវបានឌីសាញឡើងយ៉ាងសម្រិតសម្រាំង បង្ហាញពីភាពស៊ីវិល័យ ថ្លៃថ្នូរ និងផាសុកភាពខ្ពស់

គុណភាពសំណង់ជាចម្បង៖ រាល់វត្ថុធាតុដើម និងបច្ចេកទេសសាងសង់ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីធានាបាននូវភាពរឹងមាំយូរអង្វែង។

ទីតាំងមានសក្តានុពល៖ ស្ថិតក្នុងតំបន់កំពុងអភិវឌ្ឍន៍ រស់នៅដោយភាពស្ងប់ស្ងាត់ សុវត្ថិភាព និងមានខ្យល់អាកាសបរិសុទ្ធ

May be an image of lighting, indoors and text

May be an image of bed, lighting, bedroom, indoors and text

Leave a Reply

Your email address will not be published. Required fields are marked *