ក្រុមហ៊ុន បុរី វិមានសំណាង ម.ក និងក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក មានកិត្តិយស សូមជម្រាបជូនដល់វិនិយោគិន ដែលបានចូលរួម ក្នុងការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ដែលបោះផ្សាយលក់ជាសាធារណ:លើកដំបូង របស់ បុរី វិមានសំណាង ម.ក ចាប់ពីថ្ងៃទី2 ខែកក្កដា ឆ្នាំ2026 ដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2026 ដែលភាគហ៊ុនសរុបចំនួន 21,640,360 ភាគហ៊ុន ត្រូវបានធ្វើបរិវិសកម្មបានជោគជ័យ ហើយលទ្ធផលនៃការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ត្រូវបានអនុម័តដោយ និយ័តករមូលបត្រកម្ពុជា យោងតាមលិខិតអនុញ្ញាតជាផ្លូវការលេខ 2964/26 ចុះថ្ងៃទី30 ខែកញ្ញា ឆ្នាំ2026។

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក និងក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា ក្រុមអ្នកប្រឹក្សាយោបល់ជំនាញទាំងអស់ នៃក្រុមការងារ IPO និង
ភាគីពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រ និងការចូលរួមចំណែកដ៏មានតម្លៃ ដែលធ្វើឱ្យដំណើរការនៃការធ្វើ
បរិវិសកម្មនេះ ទទួលបានជោគជ័យ។ យើងទន្ទឹងរង់ចាំការបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីទាំងអស់បន្តទៀត។

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ត្រៀមនឹងសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយក្លាយជា បុរី ដំបូងគេ ដែលត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងជាក្រុមហ៊ុនដំបូងគេ ដែលធ្វើការបោះផ្សាយលក់មូលបត្រជា
សាធារណៈលើកដំបូង នៅលើផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ2026 នេះ។

កាលបរិច្ឆេទផ្លូវការ នៃការចុះបញ្ជីរបស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅលើផ្សារមូលបត្រកម្ពុជា នឹងត្រូវប្រកាសដោយក្រុមហ៊ុន មូលបត្រ កម្ពុ ម.ក បន្ទាប់ពីទទួលបានការអនុម័តពី ផ្សារមូលបត្រកម្ពុជា។
សូមមេត្តាពិនិត្យមើលបញ្ជីវិនិយោគិនទទួលបានជោគជ័យ នៅក្នុងការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ នៅក្នុងតារាងខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម វិនិយោគិនអាចធ្វើការទំនាក់ទំនងមក កាន់លេខទូរសព្ទ៖ 070 998 860 ឬ 023 998 860 /861 /862។
