ប្រសិនបើអ្នកកំពុងស្វែងរកលំនៅឋានដែលមិនត្រឹមតែជាកន្លែងស្នាក់នៅ ប៉ុន្តែជាសញ្ញាសម្គាល់នៃជោគជ័យ ភាពថ្លៃថ្នូរ និងស្ថាបត្យកម្មដ៏ស្កឹមស្កៃនោះ «វីឡាឃីង» (King Villa) នៅ បុរី វិមានសំណាង គឺជាជម្រើសដ៏ល្អ!

May be an image of text

ជាមួយទំហំដី និងទំហំផ្ទះដ៏ធំទូលាយអស្ចារ្យ វីឡាឃីង ត្រូវបានចាត់ទុកថាជា «ភូមិគ្រឹះ» ពិតៗ ដែលស្តែងចេញពីភាពប្រណីតផ្ចិតផ្ចង់ និងស្ថាបត្យកម្មរចនាប័ទ្មបែបក្លាស៊ិកអឺរ៉ុប ដ៏មានឥទ្ធិពល។

May be an image of text

ចំណុចលេចធ្លោដ៏អស្ចារ្យនៃ «វីឡាឃីង» ក្នុង បុរី វិមានសំណាង

  • រចនាប័ទ្មស្ថាបត្យកម្មក្លាស៊ិកឬបែបបារាំងអស្ចារ្យ៖ ផ្ទះនីមួយៗត្រូវបានត្រួតពិនិត្យ និងឌីហ្សាញយ៉ាងម៉ត់ចត់ ជាមួយនឹងសសរធំដ៏ស្កឹមស្កៃ ដំបូលពណ៌ខៀវយ៉ាងមានស្រទាប់ និងបង្អួចកញ្ចក់ធំៗដែលជួយឱ្យពន្លឺធម្មជាតិចូលគ្រប់គ្រាន់ បង្កើតបានជាសោភ័ណ្ឌភាពស្រស់ស្អាត។

  • ទំហំធំទូលាយ បត់បែនតាមតម្រូវការ៖ មានទីធ្លាធំទូលាយទាំងខាងក្នុង និងខាងក្រៅផ្ទះ រួមទាំងទីធ្លាមុខផ្ទះ លំហសួនច្បារបៃតង និងកន្លែងចតរថយន្តបានច្រើនគ្រឿង។
    May be an image of lighting and text

  • ទំហំខាងក្នុងផ្ទះធំទូលាយ៖ បន្ទប់ទទួលភ្ញៀវធំទូលាយ កំពស់ពិតានខ្ពស់ស្រឡះ និងបន្ទប់គេងច្រើន ដែលផ្តល់ភាពឯកជន និងផាសុកភាពអតិបរមាសម្រាប់សមាជិកគ្រួសារគ្រប់ជំនាន់។
    May be an image of lighting and sliding door

  • May be an image of indoors and text

  • May be an image of lighting and text

  • May be an image of lighting, indoors and text

Leave a Reply

Your email address will not be published. Required fields are marked *