ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក យល់ឃើញថា ការវិនិយោគជាមួយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង នឹងបើកផ្លូវឱ្យមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យច្រើនទៀត ចូលក្នុងផ្សារភាគហ៊ុនកម្ពុជា និងជួយជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យមានសន្ទុះងើបឡើងវិញ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ ខែកក្កដានេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា លោកជាកូនច្បង ដែលមានការទទួលខុសត្រូវ ចង់ជោគជ័យឱ្យខ្លួនឯង លើកកិត្តិយសដល់ក្រុមគ្រួសារ ជួយដល់ពុកម៉ែ និងប្អូនៗ គឺជាបេសកកម្មថ្មីរបស់លោក ក្នុងវិស័យអចលនទ្រព្យ។ លោកឧកញ៉ាបានបន្តថា លោកនាំយក ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដំបូងគេ ចូលផ្សារគោល នៃផ្សារភាគហ៊ុនកម្ពុជា (CSX)។
«សូមជួយវិនិយោគជាមួយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលមានខ្ញុំបាទ គីម ហ៊ាង ជាស្ថាបនិក ដោយសារភាពជោគជ័យរបស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅពេលនេះ នឹងបើកផ្លូវឱ្យមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនទៀតចូលក្នុងផ្សារភាគហ៊ុនកម្ពុជា នោះយើងនឹងអាចជួយគ្នា ក្នុងការរុញវិស័យអចលនទ្រព្យកម្ពុជា ឱ្យផុតពីការជាប់ផុង ហើយត្រលប់មកភាពខ្លាំងឡើងវិញ និងខ្លាំងប្រកបដោយនិរន្តភាពជាងមុខ”។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្ថែម។

សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាសដាក់លក់ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោកអ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទងទៅលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: kim@bvs.com.kh បានគ្រប់ពេល។

**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000
អ៊ីមែល៖ sales@bvs.com.kh
គេហទំព័រ៖ www.bvs.com.kh