រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០ នាទី ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ បុរី វិមានសំណាង នឹងអញ្ជើញចូលរួមជាគណៈអធិបតី និងជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់ស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលរៀបចំឡើងនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី (សាខាខណ្ឌមានជ័យ សង្កាត់បឹងទំពុនទី១)។


សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបើកចំហទស្សនវិស័យថ្មីៗ ក៏ដូចជាចែករំលែកចំណេះដឹង និងយុទ្ធសាស្ត្រវិនិយោគប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារមូលបត្រកម្ពុជា ជូនដល់សាធារណជន និងវិនិយោគិនទាំងអស់។
កម្មវិធីដ៏ថ្លៃថ្លានេះ មានការអញ្ជើញចូលរួមពីវាគ្មិន និងថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗរួមមាន៖
លោកស្រី ម៉ៅ ភិរក្ស នាយិកាការិយាល័យប្រតិបត្តិការនៃក្រុមហ៊ុនមូលបត្រ អេសុីលីដា ម.ក

លោក ចាន់ ចនប៉ុណ្ណៈ នាយកជាន់ខ្ពស់សាលា “ក” នៃសាខាក្រុមហ៊ុនក្នុងស្រុកធនាគារ អេសុីលីដា ភីអិលសុី (ខណ្ឌមានជ័យ សង្កាត់បឹងទំពុនទី១)

លោកបណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃក្រុមហ៊ុនមូលបត្រ អេសុីលីដា ម.ក

លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ បុរី វិមានសំណាង

ការចូលរួមរបស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនួញ និងជាអ្នកវិនិយោគដ៏ល្បីល្បាញក្នុងវិស័យអចលនទ្រព្យ និងធុរកិច្ចនៅកម្ពុជា នឹងបន្ថែមទម្ងន់យ៉ាងសំខាន់ដល់សិក្ខាសាលានេះ តាមរយៈការចែករំលែកនូវបទពិសោធន៍ជាក់ស្តែង ទស្សនវិស័យសេដ្ឋកិច្ច និងឱកាសក្នុងការបង្កើនទ្រព្យសម្បត្តិប្រកបដោយចីរភាព។











