នៅពេលដែលយើងនិយាយអំពីការសាងសង់ ឬតុបតែងវីឡាដ៏ប្រណិត មនុស្សជាច្រើនតែងតែផ្តោតអារម្មណ៍ទៅលើម៉ូដផ្ទះ ទំហំបន្ទប់ ឬការតុបតែងខាងក្នុង។ ប៉ុន្តែធាតុផ្សំដ៏សំខាន់មួយដែលបង្កើតចំណាប់អារម្មណ៍ដំបូងគេបង្អស់ (First Impression) ចំពោះភ្ញៀវ ឬអ្នកឆ្លងកាត់ គឺ «របង និងចង្រឹងដែក»។ វាគឺជាវិសាលភាពដំបូងដែលឆ្លុះបញ្ចាំងពីស្ថាបត្យកម្ម ស្ទីលរស់នៅ និងភាពថ្លៃថ្នូររបស់អ្នកជាម្ចាស់ផ្ទះ

May be an image of text

ភាពប្រណិតឆ្លុះបញ្ចាំងតាមរយៈលម្អិតនៃសិល្បៈ

សិល្បៈយ៉ាងល្អិតល្អន់ដែលបានរចនានៅលើចង្រឹងដែករបងវីឡា មិនមែនគ្រាន់តែជាដែកធម្មតានោះទេ ប៉ុន្តែវាជាស្នាដៃសិល្បៈដែលផ្ជិតផ្ជង់។ ការរួមបញ្ចូលគ្នារវាងពណ៌សដ៏ស្អាតនៃតួរចនាសម្ព័ន្ធរបងវីឡា និងរចនាម៉ូដដែកពណ៌ខ្មៅរំលេចដោយពណ៌មាស បង្កើតបានជាសោភ័ណភាពបែបក្លាសិក (Classic & Luxury style) ដែលទាក់ទាញភ្នែក និងបង្កើនតម្លៃដល់អចលនទ្រព្យទាំងមូល។

May be an image of text

ការពារសុវត្ថិភាពខ្ពស់ ដោយមិនបាត់បង់ភាពទាក់ទាញ

ជាទូទៅ របងផ្ទះតែងតែត្រូវបានគេមើលឃើញថាជាឧបករណ៍ការពារសុវត្ថិភាព។ ប៉ុន្តែនៅក្នុងបរិបទនៃរចនាបថរស់នៅលំដាប់អភិជន ការការពារសុវត្ថិភាពមិនចាំបាច់មានរូបរាងរឹងរូស ឬគួរឱ្យខ្លាចនោះទេ ចង្រឹងដែករបងនៃ បុរី វិមានសំណាង ត្រូវបានរចនាឡើងយ៉ាងរឹងមាំ អាចការពារសុវត្ថិភាពយ៉ាងមានប្រសិទ្ធភាព ដែលរក្សាបាននូវភាពស្អាត ផ្ជិតផ្ជង់ និងខ្យល់អាកាសចេញចូលបានល្អ ដែលធ្វើឱ្យផ្ទះមើលទៅស្រឡះ ថ្លៃថ្នូរ និងមានអំណាច។

May be an image of lighting and text

 

No photo description available.

No photo description available.

May be an image of text

Leave a Reply

Your email address will not be published. Required fields are marked *