ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយ សមាគមឧកញ៉ាកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយជាសាធារណៈ (Roadshow) ស្តីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)» ក្នុងគោលបំណងបង្ហាញពីឱកាសវិនិយោគ ផែនការអាជីវកម្ម និងចក្ខុវិស័យរីកចម្រើនទៅថ្ងៃអនាគតជូនដល់សមាជិកសមាគម វិនិយោគិន ព្រមទាំងសាធារណជនទូទៅ។

កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
-ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
-ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)
-ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក
-អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមឧកញ៉ាកម្ពុជា

នៅក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះវត្តមានរបស់សមាគមឧកញ៉ាកម្ពុជាមិនត្រឹមតែជាភ្ញៀវកិត្តិយសចូលរួមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដើរតួជាកាតាលីករដ៏សំខាន់ ដើម្បីលើកស្ទួយ បណ្តុះបណ្តាល និងជម្រុញសហគ្រាសក្នុងស្រុក ជាពិសេសសមាជិករបស់សមាគមផ្ទាល់ ឱ្យបោះជំហានចូលទៅក្នុងវិស័យមូលបត្រកម្ពុជា។
ការចូលរួមចំណែកយ៉ាងសកម្មរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការគាំទ្រដំណើរការ IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺជាសក្ខីភាពមួយបង្ហាញពីយុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធធុរកិច្ចឱ្យកាន់តែមានស្តង់ដារ តម្លាភាព និងនិរន្តរភាព ដែលជាគំរូដ៏គំរូសម្រាប់ក្រុមហ៊ុនក្នុងស្រុកដទៃទៀតក្នុងការស្វែងរកប្រភពទុនរយៈពេលវែងសម្រាប់ការអភិវឌ្ឍ។

**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000
អ៊ីមែល៖ sales@bvs.com.kh
គេហទំព័រ៖ www.bvs.com.kh







