រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយជាសាធារណៈ (Roadshow) យ៉ាងអធិកអធមមួយ ស្តីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)» ដើម្បីបង្ហាញពីកាលានុវត្តភាពវិនិយោគ និងជំហានបោះជំហានយ៉ាងរឹងមាំរបស់ក្រុមហ៊ុនចូលទៅកាន់ទីផ្សារមូលបត្រកម្ពុជា។

May be an image of one or more people, newsroom, dais and text

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឥស្សរជន និងថ្នាក់ដឹកនាំសំខាន់ៗ រួមមាន៖

-ឯកឧត្តម សៀង ធីរិទ្ធិ អគ្គនាយករងនៃ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

-លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ នៃ និយ័តករមូលបត្រកម្ពុជា

-លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃ បុរី វិមានសំណាង ម.ក

-លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា នៃ បុរី វិមានសំណាង ម.ក

-លោកឧកញ៉ា អ៊ុន យុទ្ធី តំណាងសភាពាណិជ្ជកម្មកម្ពុជា

-លោក ពៅ សូវណ្ណារិទ្ធិ នាយកប្រតិបត្តិ នៃ ក្រុមហ៊ុនមូលបត្រ កម្ពុជា

May be an image of dais, newsroom and text

កម្មវិធី Roadshow នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរ និងចែករំលែកព័ត៌មានស៊ីជម្រៅអំពីដំណើរការ IPO ក៏ដូចជាកម្ចាត់ចម្ងល់ផ្សេងៗជូនដល់សាធារណជន និងវិនិយោគិនជាតិ-អន្តរជាតិ។ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក មិនត្រឹមតែពង្រីកដើមទុនដើម្បីពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់តម្លាភាព សុចរិតភាព និងកិត្យានុភាពរបស់ក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃ បុរី វិមានសំណាង ម.ក បានបំពាក់បំប៉នជំនឿចិត្តដល់វិនិយោគិនថា៖

«ការសម្រេចចិត្តចូលរួមក្នុងទីផ្សារមូលបត្រ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីបើកឱកាសឱ្យសាធារណជនទូទៅអាចក្លាយជាម្ចាស់ភាគហ៊ុន និងរីកចម្រើនទៅមុខរួមគ្នាជាមួយ បុរី វិមានសំណាង ម.ក។ យើងខ្ញុំប្តេជ្ញាចិត្តប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់បំផុតក្នុងការគ្រប់គ្រងអាជីវកម្ម»

May be an image of newsroom, dais and text that says 'ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន្ ប្រធានក្រុមប្រឹក្សាភិបាលប្រតប្ បុរី វិមានសំណាង ក្រុមហ៊ុនឃុវីវិមានសំណាង ย.ท ក្រុមហ៊ុន ไย 011626789 011 62 6789 န #WinWin #Win Win Boulevard, Sangkat Sales@bvs.com.kl cam Prek Ρποy, Khan Prek Ρπον, Phnom Penh, Kingdam 曲 www.bvsc www.bvs.comkl s.com kh Cambodia mlla ឃរិនមមសំណាង'

May be an image of dais and text

May be an image of one or more people and text

May be an image of one or more people and text

May be an image of one or more people, table, lighting, dais and text that says '첫포 011626789 116 01 011 6789 9 #WinWir #Win Wi Boulevard, Sangkat Prek Sales@bvs.com.kh kh Prek Ρπaν, Phnom Penh, Kingdam www.bvs.com.kt h wwwbvso Cambodia mll យុ្វីងនំណាង'

May be an image of ‎dais and ‎text that says '‎አጠጠ បុរិវិីមានសំណាង ហេតុអ្វីត្រូវទិញមូលបត្រកម្មត ហេតុវ្វត្រវចូមូលប្តម្ទមសិវិ លើកដំបូង (סקו) របស់ក្រុមហ៊ុន បរីវិមានសំណាង ម.ក? why investing into orey Vin an Samnang PIC? 口然在口 011626789 26 6789 011 9 #WinWin #Win Win Boulevard, Sangkat Prek Pnov, Sales@bvs.com.kt Sales@b Prek Pπaν, Phnom 動 wwwbvs www.bvs.com.kl s.com h Penh. Kingdam Cambodia mMla พีในคลอัณภายี‎'‎‎

ជាមួយគ្នានេះដែរ តំណាងពី និយ័តករមូលបត្រកម្ពុជា និង ក្រុមហ៊ុនមូលបត្រ កម្ពុជា ក៏បានធ្វើបទបង្ហាញលម្អិតអំពីបែបបទបច្ចេកទេស អត្ថប្រយោជន៍ផ្លូវច្បាប់ និងនីតិវិធីនៃការទិញភាគហ៊ុន ជូនដល់អង្គពិធីទាំងមូល ដើម្បីធានាបាននូវការយល់ដឹងច្បាស់លាស់មុននឹងធ្វើការវិនិយោគ។

ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពាណិជ្ជករ វិនិយោគិន និងតំណាងប្រព័ន្ធផ្សព្វផ្សាយជាច្រើនរូប ដែលជាសញ្ញាវិជ្ជមានយ៉ាងខ្លាំងសម្រាប់ទីផ្សារដើមទុននៅកម្ពុជា។

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ មិនត្រឹមតែក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យប្រណិតៗ និងមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសង្គម ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។

May be an image of one or more people, lighting, dais and text

**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000

អ៊ីមែល៖ sales@bvs.com.kh

គេហទំព័រ៖ www.bvs.com.kh

Leave a Reply

Your email address will not be published. Required fields are marked *