ក្រុមហ៊ុន បុរី វិមានសំណាង ម.ក. មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមឧបត្ថម្ភដល់កម្មវិធី «វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦» ក្រោមប្រធានបទ «កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា» រៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា (Cambodia Chamber of Commerce)

វេទិកានេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ធុរជន ម្ចាស់អាជីវកម្ម ពាណិជ្ជករ និងភាគីពាក់ព័ន្ធ ដើម្បីជួបជុំ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងស្វែងយល់អំពីនិន្នាការថ្មីៗក្នុងវិស័យពាណិជ្ជកម្ម និងស្វែងរកកាលានុវត្តភាពសម្រាប់ការពង្រីកអាជីវកម្ម និងទីផ្សារនៅកម្ពុជា។

ក្នុងឱកាសនេះ លោកស្រី ណាំ ម៉ារី ប្រធានផ្នែកលក់ នៃបុរី វិមានសំណាង បានតំណាងឱ្យក្រុមហ៊ុនឡើងទទួល លិខិតសរសើរ ពីគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ ជាការថ្លែងអំណរគុណចំពោះការចូលរួមឧបត្ថម្ភ និងគាំទ្រកម្មវិធី។

តាមរយៈការចូលរួមនេះ បុរី វិមានសំណាង បង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រសកម្មភាពធុរកិច្ច និងការផ្តួចផ្តើមនានា ដែលជួយជំរុញការអភិវឌ្ឍវិស័យធុរកិច្ច និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានចីរភាព។
