អ្នកទិញភាគច្រើនគឺសុទ្ធតែអ្នកវិនិយោគដែលមានបទពិសោធន៍ដែលដឹងពីរបៀបនៃការបង្វិលលុយក៏ដូចជារកច្រកចូលចាប់ឱកាសបានរកផលចំណេញបន្ទាប់ពីពួកគាត់បានលក់ហ៊ុននៅលើផ្សារហ៊ុនខ្មែរដែលផ្ទុះកើនឡើងខ្លំាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

បន្ទាប់ពីផ្សារហ៊ុនខ្មែរយើងផ្ទុះខ្លាំង ភាគហ៊ុនក្រុមហ៊ុនមួយចំនួនធំមានតម្លៃខ្ពស់ទៅហើយដូច្នេះ ពេលអ្នកវិនិយោគលក់ហ៊ុនយកប្រាក់ចំណេញ នោះពួកគាត់តែងតែបង្វិលុយវិនិយោគបន្តដោយសំឡឹងមើលហ៊ុនណាធូរថ្លៃដែលអាចឲ្យពួកគាត់បានផលចំណេញបន្តទៀត។
ពេលរកច្រកចូលវិនិយោគដើម្បីចាប់ឱកាសបានផលចំណេញបន្តទៀត អ្នកវិនិយោគបានសំឡឹងឃើញហ៊ុនIPO បុរី វិមានសំណាង(BVS) ព្រោះហ៊ុនIPO BVS គឺមានតម្លៃត្រឹម១២០០រៀលក្នុងមួយហ៊ុនដោយមិនឡើងថ្លៃទៅណាទេ ព្រោះBVSគឺស្ថិតនៅក្នុងដាក់លក់ហ៊ុនក្នុងផ្សារដំបូង(IPO) ពោលគឺអ្នកវិនិយោគមិនថាទិញមុនទិញក្រោយគឺទិញក្នុងតម្លៃ១២០០រៀលក្នុង១ហ៊ុនដូចគ្នាទាំងអស់។
