ខ្ញុំបាទ គីម ហ៊ាង បានសិក្សាអំពីគំរោងអភិវឌ្ឍន៌ ទីក្រុងសំណាង (SAMNANG TOWN) តាំងពីឆ្នាំ ២០២០ ហើយប្លង់មេ ផែនការអាជីវកម្ម យុទ្ធសាស្រ្តធ្វើទីផ្សារ និងការលក់បានបញ្ចប់តាំងពីឆ្នាំ ២០២២ តែដោយសារស្ថានភាពមិនអំណោយផល និងរកអ្នកចូលហ៊ុនមិនទាន់បានសូម្បីម្នាក់ ទើបផែនការនៅតែជាផែនការ! នៅពេលដែលការចូលផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនបុរី វិមានសំណាង តម្លៃ ១០០លានដុល្លារ បានរួចរាល់ មានអ្នកវិនិយោគជាង ៣៣៣៣នាក់ នោះពួកយើងពិតជាអាចធ្វើវាបាន (Making Impossible into Possible)!
បណ្ឌិត គីម ហ៊ាង




