ខ្ញុំបាទ គីម ហ៊ាង បានចូលរៀនថ្នាក់បណ្ឌិតនៅសកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០០៧ បានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០០៩ តែមិនបានសរសេរនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតទេ រហូតដល់ឆ្នាំ ២០១៤ ទើបបានផ្ទេរមកបន្តការសិក្សា និងបានបញ្ចប់ការសរសេរនិក្ចេបបទថ្នាក់បណ្ឌិត អំពីកត្តាជោគជ័យក្នុងវិស័យអចលនទ្រព្យ ក្នុងឆ្នាំ ២០១៧ នៅសកលវិទ្យាល័យ អាស៊ីអឺរ៉ុប!
ខ្ញុំបាទ គីម ហ៊ាង បានឡើងមកទទូលសញ្ញាបត្របណ្ឌិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីសម្តេចតេជោ ក្នុងឆ្នាំ ២០១៧ ហើយ៩ឆ្នាំក្រោយ គឺក្នុងឆ្នាំ ២០២៦ ខ្ញុំបាទ បានមកម្តងទៀតក្នុងនាមជាសាស្ត្រាចារ្យបណ្ឌិត ដើម្បីអបអរសាទរដល់និស្សិតថ្នាក់បណ្ឌិត ដែលខ្ញុំបាទធ្លាប់បានបង្រៀន ដោយពួកគាត់បានឡើងទៅទទូលសញ្ញាបត្របណ្ឌិត ពីសម្តេចធិបតី!
ការរៀន និងការបង្រៀន គឺជាចំណង់ចំណូលចិត្ត ហើយការធ្វើពាណិជ្ជកម្ម គឺជាកាតព្វកិច្ច និងជាការទទូលខុសត្រូវចំពោះខ្លួនឯង ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ បុគ្គលិក ក្រុមការងារ និងសង្គមជាតិ!
បណ្ឌិត គីម ហ៊ាង

