អ្នកទិញភាគច្រើនគឺសុទ្ធតែអ្នកវិនិយោគដែលមានបទពិសោធន៍ដែលដឹងពីរបៀបនៃការបង្វិលលុយក៏ដូចជារកច្រកចូលចាប់ឱកាសបានរកផលចំណេញបន្ទាប់ពីពួកគាត់បានលក់ហ៊ុននៅលើផ្សារហ៊ុនខ្មែរដែលផ្ទុះកើនឡើងខ្លំាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ បន្ទាប់ពីផ្សារហ៊ុនខ្មែរយើងផ្ទុះខ្លាំង ភាគហ៊ុនក្រុមហ៊ុនមួយចំនួនធំមានតម្លៃខ្ពស់ទៅហើយដូច្នេះ ពេលអ្នកវិនិយោគលក់ហ៊ុនយកប្រាក់ចំណេញ នោះពួកគាត់តែងតែបង្វិលុយវិនិយោគបន្តដោយសំឡឹងមើលហ៊ុនណាធូរថ្លៃដែលអាចឲ្យពួកគាត់បានផលចំណេញបន្តទៀត។ ពេលរកច្រកចូលវិនិយោគដើម្បីចាប់ឱកាសបានផលចំណេញបន្តទៀត អ្នកវិនិយោគបានសំឡឹងឃើញហ៊ុនIPO បុរី វិមានសំណាង(BVS) ព្រោះហ៊ុនIPO BVS គឺមានតម្លៃត្រឹម១២០០រៀលក្នុងមួយហ៊ុនដោយមិនឡើងថ្លៃទៅណាទេ ព្រោះBVSគឺស្ថិតនៅក្នុងដាក់លក់ហ៊ុនក្នុងផ្សារដំបូង(IPO) ពោលគឺអ្នកវិនិយោគមិនថាទិញមុនទិញក្រោយគឺទិញក្នុងតម្លៃ១២០០រៀលក្នុង១ហ៊ុនដូចគ្នាទាំងអស់។ ដូច្នេះបើអ្នកបានចំណេញពីហ៊ុនខ្មែរ ហើយចង់រកច្រកចូលដើម្បីបានឱកាសចំណេញបន្តទៀត នោះហ៊ុនIPO បុរី វិមានសំណាងគឺជាហ៊ុនដែលអ្នកមិនគួរមើលរំលងឡើយ ពោលគឺពេលហ៊ុននេះឡើងផ្សារហ៊ុននៅដើមខែ១០ឆ្នាំ២០២៦នេះនឹងមានសកម្មភាពជួញដូរដ៏គួរឲ្យចាប់អារម្មណ៍ហើយអ្នកវិនិយោគនឹងទទួលបានអត្ថប្រយោជន៍ពីចលនាហ៊ុនឡើងថ្លៃផងដែរ។…
Author: borey vimeansamnang
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក. មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមឧបត្ថម្ភដល់កម្មវិធី «វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦» ក្រោមប្រធានបទ «កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា» រៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា (Cambodia Chamber of Commerce) វេទិកានេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ធុរជន ម្ចាស់អាជីវកម្ម ពាណិជ្ជករ…