រស់នៅក្នុងភាពស៊ីវិល័យ និងភាពប្រណីតឥតខ្ចោះជាមួយ បុរី វិមានសំណាង!

គ្រប់ជ្រុងជ្រោយនៃផ្ទះនីមួយៗក្នុង បុរី វិមានសំណាង ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុត។ យើងបានរួមបញ្ចូលរវាងសិល្បៈស្ថាបត្យកម្មដ៏វិចិត្រ ជាមួយនឹងសម័យកាលទំនើប ដើម្បីបង្ហាញពីសេរីភាព ភាពថ្លៃថ្នូរ និងឧត្ដមភាពនៃការរស់នៅរបស់ម្ចាស់ផ្ទះគ្រប់រូប។ ស្ថាបត្យកម្មក្លាសិកបែបបារាំង ផ្សំផ្គុំជាមួយរចនាបថចម្លាក់យ៉ាងរៀបរយលើសសរ និ ធ្វើឱ្យម៉ូដវីឡានីមួយៗស្ដែងចេញនូវភាពអស្ចារ្យ ធំទូលាយ និងមានពន្លឺធម្មជាតិគ្រប់គ្រាន់។ មិនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាមរតកនៃការរស់នៅដ៏រឹងមាំ និងមានតម្លៃជានិរន្តរ៍សម្រាប់គ្រួសារលោកអ្នក។ រចនាបថស្ថាបត្យកម្មប្រណីត៖ រចនាយ៉ាងម៉ត់ចត់ស្អាតឥតខ្ចោះ…

ការវិនិយោគជាមួយ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺជាការដាក់ទុនវិនិយោគលើ ផែនការអាជីវកម្មមួយជីវិត ដែលរៀបចំឡើងយ៉ាងផ្ចិតផ្ចង់ និងមានចក្ខុវិស័យវែងឆ្ងាយដោយ ឧកញ៉ា បណ្ឌិត គីម ហ៊ាង។

ចំណុចសំខាន់ៗដែលធ្វើឱ្យការវិនិយោគនេះមានតម្លៃ និងភាពជឿជាក់ខ្ពស់៖ ចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ (Long-term Vision): ផែនការអាជីវកម្មមួយជីវិត បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការអភិវឌ្ឍគម្រោងឱ្យមានការកើនឡើងតម្លៃជាបន្តបន្ទាប់ មិនមែនជាការអភិវឌ្ឍបែបប្រញាប់ប្រញាល់នោះទេ។ ការដឹកនាំដោយអ្នកជំនាញ (Proven Leadership): ក្រោមការដឹកនាំផ្ទាល់របស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនាញ និងមានបទពិសោធន៍ជ្រៅជ្រះក្នុងវិស័យអចលនទ្រព្យ ធ្វើឱ្យរាល់ជំហាននៃការអភិវឌ្ឍមានភាពស្ទាត់ជំនាញ និងកាត់បន្ថយហានិភ័យសម្រាប់វិនិយោគិន។…

រយៈពេលការធ្វើបរិវិសកម្ម IPO

រយៈពេលការធ្វើបរិវិសកម្ម IPO សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ បុរី វិមានសំណាង ម.ក បានបិទបញ្ចប់ជាផ្លូវការ នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2026 វេលាម៉ោង 4:00 រសៀល។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិនិយោគិនទាំងអស់ ចំពោះការចាប់អារម្មណ៍ និងការចូលរួម នៅក្នុង…

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ប្រកាសពីភាពជោគជ័យយ៉ាងត្រចះត្រចង់ នៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) ដោយទទួលបានការធ្វើបរិវិសកម្មរហូតដល់លេខរៀងទី 5555

[រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦] — ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មានកិត្តិយស និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការប្រកាសអំពីភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ខ្លួននៅលើទីផ្សារមូលបត្រកម្ពុជា។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ទទួលបានការគាំទ្រ និងទំនុកចិត្តយ៉ាងខ្លាំងក្លាពីសំណាក់វិនិយោគិនជាតិ…

រំលឹកជាថ្មី! ការបោះផ្សាយលក់ហ៊ុន IPO របស់ «បុរី វិមានសំណាង» នឹងត្រូវបិទបញ្ចប់ជាផ្លូវការនៅម៉ោង ៤:០០ រសៀលថ្ងៃនេះ

សម្រាប់វិនិយោគិន និងសាធារណជនទាំងអស់ដែលកំពុងចាប់អារម្មណ៍លើការវិនិយោគជាមួយ បុរី វិមានសំណាង សូមរួសរាន់ឡើង! ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) នឹងត្រូវបិទបញ្ចប់ការទទួលពាក្យស្នើសុំទិញត្រឹមម៉ោង ៤:០០ រសៀល ថ្ងៃនេះតែប៉ុណ្ណោះ។ រាល់ការស្នើសុំទិញ ឬការបញ្ជាទិញដែលធ្វើឡើងក្រោយម៉ោង ៤:០០ រសៀល នឹងមិនត្រូវ បានទទួលស្គាល់ ឬអនុញ្ញាតឱ្យទិញបានទៀតនោះឡើយ ដោយប្រព័ន្ធនឹងត្រូវបិទជាស្វ័យប្រវត្តិតាមការកំណត់។ កាលបរិច្ឆេទ…

ទស្សនវិស័យ និងការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រែក្លាយ “ទីក្រុងសំណាង (SAMNANG TOWN)” ឱ្យលេចចេញជារូបរាងពិត

ខ្ញុំបាទ គីម ហ៊ាង បានសិក្សាអំពីគំរោងអភិវឌ្ឍន៌ ទីក្រុងសំណាង (SAMNANG TOWN) តាំងពីឆ្នាំ ២០២០ ហើយប្លង់មេ ផែនការអាជីវកម្ម យុទ្ធសាស្រ្តធ្វើទីផ្សារ និងការលក់បានបញ្ចប់តាំងពីឆ្នាំ ២០២២ តែដោយសារស្ថានភាពមិនអំណោយផល និងរកអ្នកចូលហ៊ុនមិនទាន់បានសូម្បីម្នាក់ ទើបផែនការនៅតែជាផែនការ! នៅពេលដែលការចូលផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនបុរី វិមានសំណាង តម្លៃ…