បុរី វិមានសំណាង ស្វាគមន៍អ្នកវិនិយោគអន្តរជាតិពីសិង្ហបុរី ពិភាក្សាអំពីឱកាសវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា

នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងមានកិត្តិយសជាខ្លាំង ចំពោះគណៈប្រតិភូអ្នកវិនិយោគអន្តរជាតិដែលអញ្ជើញមកពីប្រទេសសិង្ហបុរី។ កិច្ចជំនួបនេះ មានគោលបំណងពិភាក្សា និងស្វែងយល់បន្ថែមអំពីឱកាសវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា ពិសេសគឺការចាប់អារម្មណ៍របស់និយោគិនសិង្ហបុរី ក្នុងការទិញភាគហ៊ុន IPO របស់ក្រុមហ៊ុន បុរី…

សកម្មភាពចាក់បេតុងផ្លូវយ៉ាងសកម្មក្នុង បុរី វិមានសំណាង បន្តអភិវឌ្ឍន៍ ធានានូវគុណភាព និងភាពរឹងមាំជូនអតិថិជន។

រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់អតិថិជន ក៏ដូចជាការធានានូវបទដ្ឋានរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់ បុរី វិមានសំណាង បន្តរុញច្រានសកម្មភាពសាងសង់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដោយផ្តោតសំខាន់លើគុណភាព និងភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងក្នុងគម្រោង។ ការចាក់បេតុងផ្លូវក្នុងគម្រោងត្រូវបានអនុវត្តឡើងយ៉ាងផ្ចិតផ្ចង់ ដោយប្រើប្រាស់បច្ចេកវិទ្យាសាងសង់ទំនើប និងគ្រឿងចក្រស្តង់ដារខ្ពស់ ព្រមទាំងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមវិស្វករជំនាញ។ ស្តង់ដារបេតុងរឹងមាំ៖ ធានាបាននូវភាពធន់ ការពារការជ្រាបទឹក និងអាចទ្រទ្រង់ទម្ងន់បានយ៉ាងល្អ។ បរិស្ថានរស់នៅស្អាត និងទីធ្លារធំទូលាយ៖ ផ្លូវក្នុងគម្រោងត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញ-ចូល និងផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់តម្លៃអចលនទ្រព្យរបស់អតិថិជននាពេលអនាគត។…

រៀន និងវិនិយោគលើផ្សារភាគហ៊ុនកម្ពុជា ជាមួយ ឧកញ៉ាបណ្ឌិត គីម ហ៊ាង

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក នឹងរៀបចំ​សិក្ខាសាលាស្តីពី ““រៀននិងវិនិយោគលើផ្សារភាគហ៊ុនកម្ពុជា” នៅសាលាតិចណូ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ កម្មវិធីសិក្ខាសាលានឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ចាប់ពីម៉ោង ៨ព្រឹក…

ឱកាសពិសេស! រៀន និងវិនិយោគលើផ្សារភាគហ៊ុនកម្ពុជា ជាមួយឧកញ៉ាបណ្ឌិត គីម ហ៊ាង 

តើលោកអ្នកកំពុងស្វែងយល់ ឬមានបំណងចង់វិនិយោគលើផ្សារភាគហ៊ុនកម្ពុជាមែនទេ? សូមអញ្ជើញចូលរួមក្នុង «សិក្ខាសាលាពិសេស» ស្តីពីការរៀន និងវិនិយោគលើផ្សារភាគហ៊ុនកម្ពុជា ជាមួយ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក។ កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អ្នកចូលរួម ២២២នាក់ ប៉ុណ្ណោះ ដែលមានបំណងចង់យល់ដឹងពីការទិញ-លក់ភាគហ៊ុន និងត្រៀមខ្លួនវិនិយោគលើ មូលបត្របោះផ្សាយលក់ជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក! អ្វីដែលអ្នកនឹងទទួលបាន៖ ➤…

ផែនទីតម្រង់ទិសអាជីវកម្ម ៥០ ឆ្នាំ (២០០១ – ២០៥៦) និងចក្ខុវិស័យវែងឆ្ងាយរបស់ បុរី វិមានសំណាង ម.ក

ភ្នំពេញ៖ ការធ្វើអាជីវកម្មឲ្យជោគជ័យមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាទាមទារនូវចក្ខុវិស័យច្បាស់លាស់ ផែនការយុទ្ធសាស្ត្ររឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងរយៈពេលវែង។ ឧកញ៉ា បណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានចែករំលែកនូវបទពិសោធន៍ និងផែនការអាជីវកម្មបែងចែកជាពីរដំណាក់កាលសំខាន់ៗ ក្នុងរយៈពេល ៥០ ឆ្នាំ៖ អាជីវកម្ម…

ក្រុមហ៊ុន បុរីវិមានសំណាង ម.ក បោះជំហានយ៉ាងរឹងមាំក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)

ក្រុមហ៊ុនបុរី វិមានសំណាង ម.ក កំពុងដាក់លក់មូលបត្រកម្មសិទ្ធិជាសាធារណះលើកដំបូង (IPO) ចាប់ពីថ្ងៃទី ០២ កក្កដា ដល់ថ្ងៃទី ០៩ កញ្ញា ២០២៦ (៦៨ថ្ងៃ) ដោយរំពឹងថាអាចបានលុយ ១០លានដុល្លារ ពីអ្នកវិនិយោគទុន ៣៣៣៣នាក់ ឬ ៣ពាន់ដុល្លារ ពីអ្នកវិនិយោគទុនម្នាក់!…